ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃចន្ទថា ព្រះមហាក្សត្រ អាប់ឌូលឡា (Abdullah) របស់ប្រទេសហ្ស៊កដានី បានច្រានចោលផែនការណាមួយរបស់អ៊ីស្រាអែលក្នុងការកាន់កាប់ផ្នែកខ្លះនៃតំបន់ហ្កា ហ្សា ឬបង្កើតតំបន់សន្តិសុខ នៅក្នុងដែនដីនេះ ដោយនិយាយថា មូលហេតុដើមនៃវិបត្តិនេះ គឺការបដិសេធរបស់អ៊ីស្រាអែលចំពោះសិទ្ធិស្របច្បាប់របស់ប៉ាឡេស្ទីន។

នៅក្នុងការអត្ថាធិប្បាយនៅព្រះបរមរាជវាំង ព្រះមហាក្សត្រអង្គនេះ ត្រូវបានដកស្រង់ព្រះបន្ទូល ដោយបានប្រាប់ក្រុមអ្នកនយោបាយជាន់ខ្ពស់ថា៖«គ្មានដំណោះស្រាយផ្នែកយោធា ឬសន្តិសុខ» ចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនទេ»។

ព្រះអង្គ បានមានព្រះបន្ទូលថា តំបន់ហ្កាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម មិនគួរត្រូវបានអ៊ីស្រាអែលកាត់ផ្តាច់ចេញពីទឹកដីប៉ាឡេស្ទីនផ្សេងទៀតទេ។
ព្រះមហាក្សត្រ បានបន្ទូលទៀតថា៖«ឫសគល់នៃវិបត្តិ គឺការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន និងការបដិសេធសិទ្ធិស្របច្បាប់របស់ប៉ាឡេស្ទីន»។
លោក បានបន្ថែមថា៖«ដំណោះស្រាយចាប់ផ្តើមពីទីនោះ ហើយផ្លូវផ្សេងទៀត ត្រូវបានបញ្ចប់ដោយសារការបរាជ័យ ហើយវដ្តនៃអំពើហិង្សា និងការបំផ្លិចបំផ្លាញ គឺកាន់តែច្រើនឡើង»។