រដ្ឋមន្ត្រីការពារជាតិប្រទេសហូឡង់ លោកស្រី Kajsa Ollongren បាននិយាយថា លោកស្រី សង្ឃឹមថាអាកាសយានិកអ៊ុយក្រែន នឹងចាប់ផ្តើមរៀនបើកបរយន្តហោះ F-16 ក្នុងពេលឆាប់ៗនេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសយានិកដើម្បីបើកយន្តហោះ ខណៈមជ្ឈមណ្ឌលបានបើកនៅក្នុងប្រទេសរ៉ូម៉ានី កាលពីថ្ងៃចន្ទ។

សហរដ្ឋអាមេរិក កាលពីខែសីហា បានអនុម័តការបញ្ជូនយន្តហោះចម្បាំង F-16 ទៅឲ្យប្រទេសអ៊ូយក្រែន ពីប្រទេសដាណាម៉ាក ហើយប្រទេសហូឡង់នឹងការពារប្រឆាំងរុស្ស៊ី ដោយការហ្វឹកហ្វឺនអាកាសយាននឹកបញ្ចប់ឲ្យបានឆាប់។

ប្រទេសអ៊ុយក្រែន បានស្វែងរកយ៉ាងសកម្មយន្តហោះប្រយុទ្ធ F-16 ផលិតនៅសហរដ្ឋអាមេរិក ដើម្បីជួយប្រទេសនេះវាយប្រឆាំងការបង្កើនកាន់តែខ្លាំងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។
លោកស្រី និយាយថា លោកស្រីស្វាគមន៍ សំណើធ្វើឡើងដោយអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell ដើម្បីបង្កើតមូលនិធិមានចំនួនរហូតដល់៥ពាន់លានដុល្លារក្នុងមួយឆ្នាំ រយៈពេល៤ឆ្នាំ ដើម្បីជួយដល់អ៊ុយក្រែន ដែលកាលពីសប្តាហ៍មុន អ្នកការទូតនិយាយថានឹងជួបជាមួយអ្នកប្រឆាំងនៅប្រទេសជាច្រើននៅអឺរ៉ុប។
