លោកជំទាវ ពេ​ជ ចន្ទ​មុ​នី្ន ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ទឹកជំនន់ ១៣០០​គ្រួសារ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​

2021/04/27 09:59:58 am        29

ពោធិ៍សាត់៖ ដោយ​មើល​ឃើញ​នៅ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ដែល​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា​នេះ លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​​​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន សម្តេច​តេ​ជោ បាន​ដឹកនាំ​ក្រុមការងារ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​ជាច្រើន ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ចំនួន ១៣០០គ្រួសារ មកពី​៨​ឃុំ ស្ថិតនៅ​ក្នុងស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ ដោយ​ក្នុងនោះ​ចែកចេញជា​៣​ទីតាំង ទីតាំង​ទី​១​ក្នុង​វត្ត ទួល​គូ ទី​២​វត្ត​ដំរី​ស និង​ទី​តាំងទី​៣​វត្ត កោះ​ជុំ​។ ដើម្បី​ជា​ការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ដែល​អំណោយ​ទាំង​អស់នោះ រួមមាន​៖ អង្ករ​២៥​គីឡូក្រាម​,​ទឹកបរិសុទ្ធ​២​កេស​, ត្រីខ ​២០​កំប៉ុង ភួយ​១ សា​រ៉ុង​១ ថ្នាំពេទ្យ​១​កញ្ចប់ និង​ថវិកា​១០​ម៉ឺន​រៀល​។​

​ក្នុងឱកាស​ជួប​សំណេះសំណាល​នោះ លោកជំទាវ​បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់​អំណោយ​ទាំងអស់ ដែល​បាន​នាំយក​អំណោយ​ទាំងនេះ មក​ឧបត្ថម្ភ​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ ដើម្បី​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ជាពិសេស​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។

ឆ្លើយតប​នឹង​គ្រោះទឹកជំនន់ ដែល​កំពុង​យាយី​នាពេល​បច្ចុប្បន្ននេះ លោកជំទាវ បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ បាននិងកំពុង​ប្រើប្រាស់ នូវ​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់ និង​ទៅដល់​ទីទួល​សុវត្ថិភាព​។

ក្រៅពី​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដល់​ទី​ទួល​សុវត្ថិភាព ដែល​មាន​កម្លាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត បាន​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​រស់​នៅមាន​អនាម័យ​ស្អាត បរិភោគ​ទឹក​ឆ្អិន ឬ​អាហារ​ដែល​ចម្អិន​បាន​ល្អ ចៀសវាង​ជំងឺ​រាតត្បាត​នានា​ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ​។

សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​លង់ទឹក ជាពិសេស​កុមារៗ ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ និង​សូម​បន្ត​ទប់ស្កាត់​ជំងឺ​កូ​វីដ​–១៩ នៅ​ក្នុង​សហគមន៍ ដោយ​អនុវត្តតាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​ទម្លាប់​រស់នៅ​តាមបែប​កន្លង​ថ្មី សូម​ប្រុងប្រយ័ត្ន និង​ការពារ​កុំឱ្យ​កើតមាន​ជំងឺគ្រុនឈាម និង​គ្រុន​ឈី​ក​។​

​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​នូវ​អំណោយ​មនុស្សធម៌​ទាំងនេះ ម្នាក់ៗ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​ម្នាស់​អំណោយ ដែល​បាន​ជួយ​សម្រាល ក្នុង​ជីវភាព​របស់​ពួកគាត់ ដែល​កំពុងតែ​មានការ​លិចលង់ ពី​គ្រោះទឹកជំនន់​នេះ​។​

​​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់​បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​នេះ ស្តែង​ឲ្យ​ឃើញ​អំពី​ការជួយ​គិតគូរ និង​ក្តី​អាណិត​ស្រលាញ់ ចំពោះ​ប្រជាពលរដ្ឋ​ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក នៅក្នុង​កាលៈទេសៈ ដែល​ប្រទេសជាតិ​បាន និង​កំពុង​ជួបប្រទះ​នូវ​គ្រោះធម្មជាតិ​។​

​ជាមួយគ្នានេះ​លោក ឆាយ គឹម​ម៉ុង អភិបាលស្រុក​កណ្តៀង បានអោយដឹងថា ​ក្នុងស្រុក​កណ្តៀង​នេះ​មាន​៩​ឃុំ ក្នុងនោះ ​៨​ឃុំ​បាន​លិចលុង ដែល​ធ្វើអោយប៉ះពាល់​ដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​រហូតដល់ ១០៦៣៤ គ្រួសារ និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​មួយចំនួន​។​

​សូម​ជម្រាប​ផងដែរ​ថា​នៅ​ក្នុងឱកាស​នោះ លោកជំទាវ បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ មក​ពិនិត្យ​ពិគ្រោះ​ជម្ងឺ​ទូទៅ និង​ផ្តល់​ថ្នាំ​ព្យាបាល​ជម្ងឺ​ស្រាលៗ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ផងដែរ​។ លើសពីនោះ​បើ​ប្រពល​រដ្ឋ​ណា​មាន​ជម្ងឺ​ធ្ងន់​ធរ​ក្រុមការងារ​និង​ទទួល​យកមក​ព្យាបាល​ជូន​នៅ​ភ្នំពេញ​ដោយ​អត់​គិតថ្លៃ​៕​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm