មន្ទីរពេទ្យនានានៅហ្កាហ្សាជិតបិទទ្វារទាំងស្រុង ខណៈក្រុមវេជ្ជបណ្ឌិតរៀបរាប់ពីស្ថានភាពសុបិន្តអាក្រក់

2023/11/14 08:26:33 pm        403

ក្រុមផ្ដល់ជំនួយសង្គ្រោះអ៊ីស្លាម(Islamic Relief)កំពុងព្រមានថា មន្ទីរពេទ្យនានានៅក្នុងតំបន់ហ្កាហ្សាជិតបិទទ្វារទាំងស្រុងហើយ ស្របពេលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅថ្ងៃនេះ ។

ជិតពីរភាគបីនៃមន្ទីរពេទ្យទាំងអស់នៅក្នុងតំបន់ហ្កាហ្សា ឥឡូវនេះលែងដំណើរការទាំងស្រុង ហើយមន្ទីរពេទ្យនៅសេសសល់កំពុងតស៊ូដើម្បីបន្តដំណើរការ ខណៈចំនួនជនស៊ីវិលរងរបួសបន្តកើនឡើង។ ការវាយប្រហារកាន់តែខ្លាំងឡើងនាពេលបច្ចុប្បន្ននេះទៅលើមន្ទីរពេទ្យទាំងឡាយ បានធ្វើឱ្យបុគ្គលិកពេទ្យ និងជនស៊ីវិលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ហើយបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស និងការបំផ្លិចបំផ្លិចយ៉ាងច្រើន។ ក្រុមផ្ដល់ជំនួយសង្គ្រោះអ៊ីស្លាមជឿថា មន្ទីរពេទ្យទាំងនោះ មិនត្រូវក្លាយជាគោលដៅឡើយ។

ការវាយប្រហារថ្ងៃនេះបន្ថែមសម្ពាធយ៉ាងខ្លាំងទៅលើបណ្ដាមន្ទីរពេទ្យដែលនៅសេសសល់ក្នុងតំបន់ហ្កាហ្សានេះ។ វេជ្ជបណ្ឌិតមួយរូប មកពីមន្ទីរពេទ្យ អាល់ ស៊ីហ្វា (Al Shifa)ដែលត្រូវបានសម្ភាសដោយក្រុមសង្គ្រោះអ៊ីស្លាម មុនពេលការទម្លាក់គ្រាប់បែកថ្ងៃនេះ បានរៀបរាប់ពីស្ថានភាពដ៏គួរឱ្យរន្ធត់ ដោយបុគ្គលិកបានជីកផ្នូរដ៏ធំសម្រាប់សាកសពមិនស្គាល់អត្តសញ្ញាណ ច្រករបៀងដែលពោរពេញទៅដោយមនុស្សភៀសខ្លួនរាប់ពាន់នាក់ និងអ្នកជំងឺ ត្រូវបានរងការទម្លាក់គ្រាប់បែកនៅពេលពួកគេព្យាយាមគេចខ្លួន។

ការទម្លាក់គ្រាប់បែកនាពេលថ្មីៗនេះនៅមន្ទីរពេទ្យនេះ ជាកន្លែងដែលក្រុមសង្គ្រោះអ៊ីស្លាមបានចែកចាយ និងការផ្គត់ផ្គង់ថ្នាំពេទ្យ បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់មន្ទីរសម្ភព និងបន្ទប់ឆ្លុះកាំរស្មីអ៊ិច និងបានវាយប្រហារលើទីធ្លាមន្ទីរពេទ្យ ដែលមានអ្នករត់គេចខ្លយនរាប់ម៉ឺននាក់បានស្វែងរកកន្លែងជ្រកកោណ។

វេជ្ជបណ្ឌិតរូបនេះ បានព្រមានពីការផ្ទុះឡើងនៃជំងឺផ្សេងៗ នៅក្នុងមន្ទីរពេទ្យដោយសារមនុស្សច្រើនពេក និងខ្វះទឹក និងប្រេងឥន្ធនៈជាដើម។ អ្នកជំងឺដែលបានទទួលការវះកាត់កំពុងឆ្លងមេរោគដោយសារតែលក្ខខណ្ឌគ្មានអនាម័យ និងកង្វះឧបករណ៍ ដោយសារការឡោមព័ទ្ធរបស់អ៊ីស្រាអែលនៅតែបន្ត រាំងខ្ទប់ការផ្គត់ផ្គង់សម្ភារៈចាំបាច់ដល់មន្ទីរពេទ្យទាំងអស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm