ខណជំនួបរវាងប្រធានាធិបតីចិន Xi Jinping និងលោក ប្រធានាធិបតីអាមេរិក Joe Biden នៅទីក្រុង San Francisco សហរដ្ឋអាមេរិក ខិតជិតមកដល់ ការរំពឹងទុកកំពុងកើនឡើងក្នុងចំណោមសាធារណៈជនអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ។

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោកប្រធានាធិបតី Xi នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកាសម្រាប់កិច្ចប្រជុំកំពូលរវាងប្រទេសចិននិងសហរដ្ឋអាមេរិក និងជំនួបសេដ្ឋកិច្ច APEC លើកទី៣០។ ប្រធានាធិបតីទាំងពីរនឹងមានកិច្ចពិភាក្សាស៊ីជម្រៅលើបញ្ហាយុទ្ធសាស្ត្រ ភាពទូលំទូលាយ និងសារៈសំខាន់ជាមូលដ្ឋានក្នុងការបង្កើតទំនាក់ទំនងរវាងចិន និងអាមេរិក និងបញ្ហាសំខាន់ៗទាក់ទងនឹងសន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។

អ្នកស្រុកនៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) បានទន្ទឹងរង់ចាំយ៉ាងអន្ទះសារចំពោះជំនួបរវាងមេដឹកនាំទាំងពីរ ដោយនិយាយថា មានផលប្រយោជន៍ទៅវិញទៅមកនៃកិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិកក្នុងវិស័យដូចជា បច្ចេកវិទ្យា ធនធាន និងធុរកិច្ចជាដើម។
ប្រជាពលរដ្ឋម្នាក់បាននិយាយថា ខ្ញុំគិតថាពិតជាល្អណាស់ ដែលមេដឹកនាំទាំង២មានឆន្ទៈក្នុងការសហការបែបនោះ។ ខ្ញុំគិតថាមានច្រើនដែលត្រូវទទួលបានពីប្រទេសចិននៅទីនោះ។
អ្នកស្រុកម្នាក់ទៀតបាននិយាយថា ខ្ញុំដឹងថាសហរដ្ឋអាមេរិកប្រើប្រាស់ធនធានជាច្រើនពីប្រទេសចិន។ ដូច្នេះខ្ញុំជឿថាកិច្ចសហការជាទូទៅគួរតែត្រូវបានប្រើប្រាស់ឱ្យបានច្រើន ជាពិសេសជាមួយនឹងបច្ចេកវិទ្យា៕