ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យហ្កាហ្សា បដិសេធបទបញ្ជាជម្លៀសខ្លួនរបស់កងទ័ពអ៊ីស្រាអែល

2023/11/14 08:40:02 pm        402

យោងតាមប្រធានក្រុមវេជ្ជបណ្ឌិត នៃក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា លោក វេជ្ជបណ្ឌិត មូនៀអាល់ប្រាស់( Munir Al-Brush) ប្រធានក្រុមវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ អាល់ស៊ីហ្វា(Al-Shifa) ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា បានបដិសេធមិនព្រមទទួលយកបញ្ជាជម្លៀសជាកាតព្វកិច្ចពីកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF)ទេ ដោយបារម្ភថា អ្នកជំងឺប្រមាណ៧០០នាក់ ប្រឈមនឹងការស្លាប់ ប្រសិនបើមិនបានព្យាបាល ។

លោក Al-Bursh បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃចន្ទដែលត្រូវបានរាយការណ៍នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះថា បញ្ហាមិនមែនគ្រូពេទ្យទេ តែអ្នកជំងឺ។ ហើយប្រសិនបើត្រូវទុកចោល ពួកគេនឹងស្លាប់។ ប្រសិនបើត្រូវគេផ្ទេរ ពួកគេនឹងស្លាប់តាមផ្លូវ នេះជាបញ្ហា យើងកំពុងនិយាយអំពីអ្នកជំងឺ ប្រមាណ៧០០នាក់។

លោកបានមានបន្ថែមថា រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបពីក្រុមគ្រូពេទ្យនៅឡើយទេ ប៉ុន្តែជនភៀសខ្លួនមួយចំនួន និងក្រុមគ្រួសាររបស់ពួកគេបានចាកចេញពីផ្ទះរបស់ខ្លួនរួចទៅហើយ។

យោងតាមលោកវេជ្ជបណ្ឌិត Al-Bursh បទបញ្ជាជម្លៀសមិនត្រូវបានសម្របសម្រួលជាមួយភ្នាក់ងារមនុស្សធម៌អន្តរជាតិណាមួយ ដូចជាកាកបាទក្រហមអន្តរជាតិនោះទេ។

លោកបាននិយាយថា កង្វះការសម្របសម្រួលនាំឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព និងលទ្ធភាពនៃការផ្ទេរអ្នកជំងឺមួយចំនួនធំ ដែលភាគច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយអាចនឹងស្លាប់តាមផ្លូវ។

ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានហៅស្ថានភាពនេះថាជាសោកនាដកម្ម ដែលបានរារាំងអ្នកជំងឺមិនឱ្យទទួលបានការព្យាបាលត្រឹមត្រូវ ខណៈ អ្នកជំងឺថ្មីមិនអាចទទួលយកបានដោយសារតែគ្មានកន្លែងទំនេរ គ្មានប្រេងឥន្ធនៈ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តមានកំណត់៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm