ប្រមុខការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយនៅថ្ងៃអង្គារនេះថា បណ្ដារដ្ឋជាសមាជិកអង្គការសហប្រជាជាតិ ដែលកំពុងអនុវត្តន៍កិច្ចព្រមព្រៀងសង្គ្រាមកូរ៉េ បានបង្ហាញការព្រួយបារម្ភថា ចិន និងរុស្ស៊ី កំពុងប្រទេសកូរ៉េខាងជើង ពង្រីកសមត្ថភាពយោធារបស់ខ្លួនដែលជ្រោមជ្រែង ប្រទេសនេះ ឲ្យបំពានទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

ការលើកឡើងបែបនេះ ខណៈ លោក អូស្ទីន ថ្លែងនៅឯកិច្ចប្រជុំមួយក្នុងប្រទេសកូរ៉េខាងត្បូង ជាមួយរដ្ឋមន្ត្រីការពារជាតិ និងអ្នកតំណាងមកពីប្រទេសចំនួន១៧ ដែលបង្កើតទីបញ្ជាការអង្គការសហប្រជាជាតិ ឃ្លាំមើលកិច្ចព្រមព្រៀងឈប់បាញ់នេះ ។

ប្រមុខការពារជាតិអាមេរិករូបនេះ និយាយថា យើងមានក្ដីបារម្ភកាន់តែខ្លាំង ថា ប្រទេសចិន និងរុស្ស៊ី កំពុងជួយជ្រោមជ្រែងកូរ៉េខាងជើងពង្រីកសមត្ថភាពយោថា របស់ខ្លួន ដោយការបើកផ្លូវឲ្យប្រទេសឯកាមួយនេះឲ្យបំពានទណ្ឌកម្មពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកថា យើងក៏បារម្ភដែរដោយសារតែការកើនឡើងនាពេលថ្មីៗនេះ ក្នុងកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និង កូរ៉េខាងជើង ៕