មន្រ្តីជំនាញចុះពិនិត្យគុណភាពផ្លូវគ្រួសក្រហមនៅខេត្ដសៀមរាបក្រោយជួសជុលរួច បន្ទាប់ពីរងខូចខាតដោយទឹកជំនន់

2023/11/14 10:52:15 pm        208

សៀមរាប៖ ក្រុមការងារអន្ដរក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ ដឹកនាំដោយឯកឧត្តម នួន ដាញិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលគុណភាពផ្លូវ បន្ទាប់ពីជួសជុលរួចរាល់មួយរយភាគរយដែលខូចខាតដោយសារទឹកជំនន់ និងរថយន្ដដឹកជញ្ជូនលើសទម្ងន់ នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្ដសៀមរាប នាថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៣នេះ។


លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ដសៀមរាប មានប្រសាសន៍ថា ផ្លូវមួយខ្សែនេះ មានប្រវែងជាង១២គីឡូវម៉ែត្រ នៅចំណុចឃុំតាយ៉ែក និងឃុំពង្រលើ ទំហំទទឹងខ្នងលើ៦ម៉ែត្រ ប្រភពថវិការាជរដ្ឋាភិបាលជួលជុល ក្រោមគម្រោងថែទាំខួបក្រាលគ្រួសក្រហម ដោយមន្ទីរអភិវឌ្ឍន៍ជនបទ។លោកបានបន្ដថា ផ្លូវនេះបានជួសជុលឡើងវិញរយៈពេលបីខែ ដោយចាប់ពីខែកក្កដា ដល់ខែតុលាឆ្នាំ២០២៣នេះ ដែលមកដល់ពេលនេះ ជួសជុលរួរាល់១០០ភាគរយហើយ។


លោកបន្ថែមថា ផ្លូវគ្រួសក្រហមមួយខ្សែនេះ បានសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ចាប់តាំងឆ្នាំ២០១៩មក ប៉ុន្ដែត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ពិធបាកធ្វើដំណើរ ដោយមានគ្រហ៊ុកធំៗ ដោយសារទឹកជំនន់ផង និងដោយសាររថយន្ដដឹកជញ្ជូនលើសទម្ងន់ផង ទើបធ្វើឱ្យពិបាកធ្វើដំណើរ ខណៈដែលនៅតំបន់នោះសំបូរដោយដំណាំកសិកម្មដូចដំឡូង ស្វាយចន្ទីជាដើម។


លោកបន្ដថា ក្រុមគណៈកម្មការនៃក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលស្គាល់ពីគុណភាពមួយរយភាគរយ បន្ទាប់ពីបានវាយតម្លៃលទ្ធផលរួចរាល់ ព្រោះផ្លូវមួយខ្សែនេះ មានសារៈសំខាន់ សំរាប់បំរើ ផលប្រយោជន៍ ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅកាន់ទីផ្សារ មន្ទីរពេទ្យ វត្តអារាម សាលារៀន និងសេវាសាធារណៈផ្សេងៗ។


បើតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ដសៀមរាប បានបង្ហាញថា ហេដ្ឋានរចនាសម្ព័ន្ធផ្លូវជនបទ ដែលបានទទួលរងយសារជំនន់ទឹកភ្លៀងនៅអំឡុងខែតុលា ឆ្នាំ២០២៣នេះ មានចំនួនជាង៦៨ខ្សែ ក្នុងនោះ មានផ្លូវលិចទឹក ទឹកហូរដាច់តួផ្លូវ ទឹកច្រោះជើងទេរជាដើម៕

ដោយ ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        50
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm