រដ្ឋមន្ត្រីការេបរទេស លោកស្រី Baerbock៖ អាល្លឺម៉ង់ នឹងពង្រីកជំនួយយោធាដល់អ៊ុយក្រែន

2023/11/14 11:45:04 pm        445

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានប្រកាសកាលពីថ្ងៃចន្ទ (ទី ១៣ ខែវិច្ឆិកា) ថា ទីក្រុងប៊ែរឡាំង នឹងបង្កើនជំនួយយោធាដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀត។

សារព័ត៌មានអាល្លឺម៉ង់ Die Welt បានរាយការណ៍ថា អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ឬEU នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោកស្រី Baerbock បានលើកឡើងពីវិបត្តិការទូត ដែលកំពុងបន្តមាន ទាក់ទងនឹងបញ្ហា នៅមជ្ឈិមបូព៌ា។

លោកស្រី បានប្រាប់ថា៖ «ទោះជាបីកម្លាំងនៃកិច្ចខិតខំប្រឹងប្រែងការទូតបច្ចុប្បន្ន នៅមជ្ឈិមបូព៌ាក៏ដោយ ក៏វាជារឿងសំខាន់ដូចគ្នា ដែលយើងត្រូវប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ នៅសមរភូមិក្នុងប្រទេស»។ ការគាំទ្ររបស់យើង នឹងកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសនៅឆ្នាំក្រោយនេះ»។

លោកស្រី Baerbock ក៏បានធ្វើការអត្ថាធិប្បាយផងដែរអំពីក្តីសង្ឃឹមទុកមុនរបស់មេដឹកនាំផ្តាច់ការរុស្ស៊ីលោក Vladimir Putin សម្រាប់ការកាត់បន្ថយការគាំទ្ររបស់ EU ដោយសារការកើនឡើងនូវជម្លោះ នៅមជ្ឈិមបូព៌ា ដោយលោកស្រី បានលើកឡើងថា៖ «លោក Putin កំពុងធ្វើការអបអរលឿនពេក។ យើងមិនត្រឹមតែមានគម្រោងបន្តការគាំទ្ររបស់យើង សម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីក និងពង្រឹង ការផ្ដល់ជំនួយនេះទៀតផង»។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅអ៊ុយក្រែន លោក Martin Eger បានជូនដំណឹងថា ដើម្បីការពារប្រឆាំងនឹងការវាយប្រហារនាពេលខាងមុខរបស់រុស្ស៊ី អំឡុងរដូវរងាឆ្នាំ ២០២៣-២០២៤ អ៊ុយក្រែននឹងទទួលបានប្រព័ន្ធការពារដែនអាកាស IRIS-T ចំនួន២ បន្ថែមទៀតនៅចុងខែធ្នូ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm