បណ្ដាញសារព័ត៌មាន៖ ម៉ាឡេស៊ីកែប្រែទោសប្រហារជីវិត និងការជាប់ពន្ធនាគារ ១ជីវិត ចំពោះអ្នកទោសគ្រឿងញៀន ១១នាក់

2023/11/15 01:52:17 am        66

ម៉ាឡេស៊ី ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama របស់ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថា តុលាការកំពូលរបស់ប្រទេសនេះ នៅថ្ងៃអង្គារ (ទី១៤ ខែវិច្ឆិកា) បានសម្រេចកែប្រែទោសប្រហារជីវិត និងការដាក់ពន្ធនាគារក្នុងរយៈពេលនៃជីវិតធម្មជាតិរបស់មនុស្ស ១១នាក់ ដែលត្រូវបានផ្ដន្ទាទោសពីបទជួញដូរគ្រឿងញៀន ដោយក្នុងនោះរួមទាំងជនជាតិថៃ ២នាក់ផងដែរ ដោយការកេប្រែនេះ កើតឡើងបន្ទាប់ពីកំណែទម្រង់ទោសប្រហារជីវិត ទទួលបានការអនុម័ត កាលពីដើមឆ្នាំនេះ។

សារព័ត៌មាន Bernama បានរាយការណ៍ថា អ្នកទោសទាំង ១១រូបនោះ រួមទាំងអ្នកទោសត្រូវប្រហារជីវិតចំនួន ៧នាក់ផងដែរ ត្រូវបានបន្ធូរបន្ថយទោសពីការជាប់ពន្ធនាគារអស់មួយជីវិតមកត្រឹម ៣០ឆ្នាំម្នាក់ៗ នៅក្នុងដំបូងសំណុំរឿងដំបូងដែលត្រូវបានពិនិត្យឡើងវិញ ដោយតុលាការសហព័ន្ធ បន្ទាប់ពីការធ្វើនូវកំណែទម្រង់នេះ។

សូមបញ្ជាក់ថា សមាជិកសភាម៉ាឡេស៊ីកាលពីខែមេសា បានបោះឆ្នោតលុបចោលទោសប្រហារជីវិតជាកាតព្វកិច្ច សម្រាប់ទោសឧក្រិដ្ឋ ដោយក្នុងរួមទាំងអំពើជួញដូរគ្រឿងញៀន និងឃាតកម្មផងដែរ ដោយអនុញ្ញាតឲ្យចៅក្រមប្រើឆន្ទានុសិទ្ធិរបស់ពួកគេជុំវិញថា តើត្រូវដាក់ទោសទណ្ឌកម្រិតណា។

វិសោធនកម្មនេះ ក៏បានមើលឃើញផងដែរពីការដាក់ទោស ដែលអំពាវនាវឲ្យមានការដាក់ទោសជាប់ពន្ធនាគារ ក្នុងរយៈពេលនៃជីវិតធម្មជាតិរបស់ជនល្មើស ដែលជំនួសដោយការជាប់ពន្ធនាគារពី ៣០ឆ្នាំ ទៅ ៤០ឆ្នាំ។ រដ្ឋមន្ត្រីផ្នែកច្បាប់របស់ប្រទេសម៉ាឡេស៊ី លោកស្រី Azalina Othman Said បានប្រាប់ថា មនុស្សជិត ១.០០០នាក់ ដែលកំពុងប្រឈមនឹងការកាត់ទោសប្រហារជីវិត ឬជាប់ទោសក្នុងរយៈពេលនៃជីវិតធម្មជាតិនោះ បានដាក់ពាក្យស្នើសុំឲ្យមានការកាត់ទោសឡើងវិញ ដោយបន្ថែមថា ដំណើរការនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm