ណាតូ ៖ អគ្គលេធិការរងអង្គការណាតូ និងនាយករដ្ឋមន្រ្ដីប៊ុលហ្គារី បានអញ្ជើញចូលរួមត្រួតពិនិត្យមើលសមយុទ្ធយោធារបស់អង្គការណាតូ ក្នុងប្រទេសប៊ុលហ្គារី កាលពីថ្ងៃសុក្រ កន្លងទៅនេះ។
សមយុទ្ធដែលមានឈ្មោះថា ការវាយប្រហាររបស់ស្ទាំងដែក២០២៣នេះ មានការចូលរួមមកពីប្រទេសដូចជា អាល់បានី ប៊ុលហ្គារី ក្រិក អ៊ីតាលី ម៉ុងតេនេហ្រ្គូ ម៉ាសេដូនីខាងជើង ទួរគី សហរដ្ឋអាមេរិក និងប្រទេសរ៉ូម៉ានី ជាពិសេសគឺលំហាត់ប្រើប្រាស់កាំភ្លើងធំ។
នាយករដ្ឋមន្រ្ដីប៊ុលហ្គារីលោក នីកូឡៃ ដេនកូវ បាននិយាយថា ស្ថានភាពភូមិសាស្រ្ដនយោបាយក្នុងតំបន់គឺមានការប្រែប្រួលយ៉ាងរហ័ស ដោយលោកបានបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្ដការរវាងបណ្ដារប្រទេសសមាជិកណាតូ នៅស្លាបខាងកើតរបស់បក្សសម្ព័ន្ធយោធានេះ បានជំហានរីកចម្រើនក្នុងរយៈពេល២ឆ្នាំ តាំងពីការផ្ទុះសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលតម្រូវអោយធ្វើដំណើរទៅមុខទៀត៕

