កូរ៉េខាងជើងនិយាយថា ខ្លួនបានធ្វើតេស្តលើដីជាលើកដំបូងដោយជោគជ័យនូវម៉ាស៊ីនឥន្ធនៈរឹងប្រភេទថ្មីសម្រាប់មីស៊ីលបាលិស្ទិកកម្រិតមធ្យម។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសនេះបានរាយការណ៍នៅថ្ងៃពុធ (១៥ វិច្ឆិកា) នេះថា ការធ្វើតេស្តនៃម៉ាស៊ីនដំណាក់កាលទីមួយ និងម៉ាស៊ីនដំណាក់កាលទីពីរ ត្រូវបានធ្វើឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអង្គារ រៀងគ្នា។

ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងម្តងហើយម្តងទៀតនូវមីស៊ីលបាលិស្ទិកកម្រិតមធ្យមប្រភេទឥន្ធនៈរាវ ដោយមីស៊ីលខ្លះបានហោះរំលងប្រទេសជប៉ុន។

បណ្ដាប្រទេសដែលពាក់ព័ន្ធ កំពុងស្ថិតក្នុងការប្រកាសអាសន្នមុនថ្ងៃសៅរ៍ នៅពេលដែលកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងប្រារព្ធ «ទិវាឧស្សាហកម្មមីស៊ីល» ដែលខ្លួនទើបតែបានបង្កើតឡើង៕