មន្ត្រីតំបន់ហ្កាហ្សា ព្រមានពីការវាយឆ្មក់របស់អ៊ីស្រាអែល ទៅលើមន្ទីរពេទ្យអាល់ស៊ីហ្វា

2023/11/15 04:06:28 pm        164

អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា បានព្រមាននៅថ្ងៃពុធ (១៥ វិច្ឆិកា) នេះអំពីលទ្ធភាពនៃការវាយឆ្មក់របស់អ៊ីស្រាអែល លើអគារមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) នៃតំបន់នេះ ដោយនិយាយថាអ៊ីស្រាអែល បានជូនដំណឹងដល់មន្ត្រីសុខាភិបាលហ្កាហ្សា ថាកងកម្លាំងរបស់ខ្លួននឹងវាយឆ្មក់ទីតាំងនោះ។ យោធាអ៊ីស្រាអែល ដែលត្រូវបានស្នើសុំការអត្ថាធិប្បាយបាននិយាយថា ខ្លួនកំពុងពិនិត្យមើលបញ្ហានេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក Ashraf al-Qidra បានប្រាប់សារព័ត៌មាន Al Jazeera ថា អ៊ីស្រាអែល «បានជូនដំណឹងយើងថា ខ្លួននឹងវាយឆ្មក់អគារមន្ទីរពេទ្យ អាល់ស៊ីហ្វា នៅប៉ុន្មាននាទីខាងមុខនេះ»។

ប៉ុន្តែលោកបានបន្ថែមថា៖ «អ៊ីស្រាអែលមិនបានបញ្ជាក់ថា តើកងកម្លាំងរបស់ខ្លួននឹងចូលទៅក្នុងបរិវេណមន្ទីរពេទ្យនោះឬយ៉ាងណាទេ ប៉ុន្តែបាននិយាយថា ក្នុងរយៈពេលប៉ុន្មាននាទី ទាហាននឹងវាយឆ្មក់នៅបរិវេណនោះ។ យើងក៏មិនដឹងពីចេតនារបស់អ៊ីស្រាអែល ជាមួយនឹងការវាយឆ្មក់នោះដែរ»។

កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យ អាល់ស៊ីហ្វា ដែលជាមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា បន្ទាប់ពីបានធ្វើការប្រយុទ្ធគ្នាតាមដងផ្លូវយ៉ាងស្វិតស្វាញជាមួយនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលពួកគេបានចោទប្រកាន់ថា មានប៉ុស្តិ៍បញ្ជាការនៅក្រោមអគារនោះ។ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានលើកឡើងពីការស៊ើបអង្កេត ដែលគាំទ្រការអះអាងរបស់អ៊ីស្រាអែល ជុំវិញទីបញ្ជាការសម្ងាត់នោះ ប៉ុន្តែក្រុមហាម៉ាស បានបដិសេធ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm