នាយករដ្ឋមន្រ្តីវៀតណាម៖ កងទ័ពកម្ពុជា-វៀតណាមសហការគ្នាបានយ៉ាងល្អឈរលើស្មារតីមិត្តភាព និងជាបងប្អូន

2023/11/15 04:10:43 pm        191

នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ហ្វាម មិញជីញ បាន​វាយ​តំលៃខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសកម្ពុជា និងវៀតណាម​បាន​ប្រព្រឹ​ត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរក្នុងរយៈពេលកន្លងមកនេះ ក្នុងនោះកងទ័ពទាំងពីរបានសហការគ្នាបានយ៉ាងល្អ ដោយ​ឈរ​លើស្មារតីមិត្តភាពជាបងប្អូន។

នៅក្នុងកិច្ចជំនួបជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារ ជាតិ​កម្ពុជា នៅក្នុងអំឡុង​ដែល​នាយ​ឧត្តម​សេនីយ៍​ដឹក​នាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ប្រទេសវៀតណាម កាលពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ហ្វាម មិញជីញ បានបញ្ជាក់ថាប្រទេសកម្ពុជា និងវៀតណាម មានទំនាក់ទំនង​ជា​ប្រវត្តិសាស្រ្ត​ជា​មួយគ្នា​តាំង​ពី​យូរ​លុង​ណាស់​មកហើយ ហើយធ្លាប់បានរួមសាមគ្គីគ្នាតស៊ូជំនះរាល់ការលំបាក និង​មាន​កិច្ច​សហប្រតិបត្តិការជាមួយគ្នា ក្នុងគោល​ដៅ​អភិវឌ្ឍ​ប្រទេស​នីមួយៗ​ឲ្យ​មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​។

លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ អតីត​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលសម្តេចបានចូលរួមចំណែកយ៉ាងច្រើន ក្នុង​ការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ កងទ័ពទាំងពីរ (កម្ពុជា-វៀតណាម) ដែល​យើង​ត្រូវ​តែ​ថែ​រក្សា​ពូន​ជ្រុំកសាងអោយបានរឹងមាំបន្ថែមទៀត ក្នុងកិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​ប្រទេស​ទាំង​ពីរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា លើកឡើងផងដែរថា ការបំពេញ​ដំណើ​រ​ទស្សនកិច្ចមិត្តភាពនិង ជាផ្លូវការ នៅវៀតណាម គឺជាដំណើរទស្សនកិច្ចលើកដំបូង និង​ជា​ប្រវត្តិសាស្រ្ត ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ និង​សង្គម ជាមួយមិត្តវៀតណាម ក្នុងការកសាងសហគមន៍ជាមួយគ្នាកម្ពុជា-វៀតណាមជាដើម។

នាយឧត្តមសេនីយ៍ប្រមុខការពារជាតិកម្ពុជា ក៏បាន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និង​ប្រជាជនវៀតណាម ដែលជានិច្ចកាល តែងតែផ្តល់ការគាំទ្រដល់កងយោធពលខេមរភូមិន្ទ ក៏​ដូច​ជា​កម្ពុជាទាំងមូលនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ជាក់ស្តែង​ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាល​ដាល​ជំងឺកូវីដ-១៩ ភាគីវៀតណាមបានផ្តល់នូវជំនួយ និងការគាំទ្រជាច្រើនរួមទាំងសម្តារ និង​ស្មារតី​។ កាយវិការ នេះបានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់នូវចំណងមិត្តភាព សាមគ្គីភាព មនោ​សញ្ចេតនា និងការគោរពរាប់អានដ៏ស្មោះរបស់កងទ័ព និងប្រជាជន​វៀតណាម​ទាំង​មូល​ជូន​ចំពោះ​កង​ទ័ព និងប្រជាជនកម្ពុជា ក្នុងស្មារតីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm