សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលឃើញដោយ Reuters កាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តផ្តល់ជំនួយស្បៀងអាហារដល់ប្រជាជននៅ ទូទាំងប្រទេសអេត្យូពី នៅខែក្រោយ បន្ទាប់ពីជំនួយត្រូវបានផ្អាកកាលពីដើមឆ្នាំនេះ បន្ទាប់ពីការអនុវត្តកំណែទម្រង់ដ៏ទូលំទូលាយ។

វិបត្តិស្បៀងអាហាររបស់ប្រទេសអេត្យូពី បានកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារសង្គ្រាម នៅក្នុងតំបន់ទីហ្រ្គេ(Tigray) និងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ទ្វីបអាហ្រ្វិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
សេចក្តីថ្លែងការណ៍ បាននិយាយថា៖«USAID កំពុងប្តេជ្ញាចិត្តចំពោះរយៈពេលសាកល្បងមួយឆ្នាំនៃការបន្តឡើងវិញទូទាំងប្រទេស ក្នុងអំឡុងពេលដែលយើងនឹងតាមដាន និងវាយតម្លៃជាបន្តបន្ទាប់អំពីប្រសិទ្ធភាពនៃកំណែទម្រង់ដែលដាក់ចេញដោយ USAID ដៃគូអនុវត្ត និងរដ្ឋាភិបាលនៃប្រទេសអេត្យូពី»។

កាលពីខែមិថុនា USAID បាននិយាយថា ខ្លួនកំពុងផ្អាកជំនួយស្បៀងអាហារដល់ប្រទេសអេត្យូពី ដោយសារតែជំនួយរបស់ខ្លួន ត្រូវបានគេលួច ហើយកាលពីខែមុន បានបន្តជំនួយស្បៀងអាហារដល់ ជនភៀសខ្លួននៅក្នុងប្រទេសនេះ។
ការសម្រេចចិត្តនេះ បានប៉ះពាល់ដល់កន្លែងជនភៀសខ្លួនរាប់សិបកន្លែង ប៉ុន្តែគ្មាននរណាម្នាក់នៅក្នុងទីតំបន់ទីហ្គ្រេដែលជាកន្លែងសង្គ្រាមរយៈពេលពីរឆ្នាំរវាងរដ្ឋាភិបាលសហព័ន្ធ និងកងកម្លាំងដែលដឹកនាំដោយគណបក្សនយោបាយលេចធ្លោក្នុងតំបន់ បានបញ្ចប់ក្នុងបទឈប់បាញ់កាលពីខែវិច្ឆិកាឆ្នាំមុន។ ជម្លោះនេះ បានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ ស្លាប់ និងបង្កើតលក្ខខណ្ឌដូចជាការស្រេកឃ្លានសម្រាប់មនុស្សរាប់សែននាក់។