រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ធ្វើមហាសន្និបាត លើកទី៦ ជ្រើសតាំងសមាសភាព​ដឹកនាំថ្មី

2023/11/15 12:53:25 pm        181

រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានធ្វើមហាសន្និបាត លើកទី៦ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអនុម័តជ្រើសតាំង ប្រធាន អនុប្រធាន ថ្មីនិងសមាជិកក្រុម​ប្រឹក្សា​ជាតិ​រណសិរ្យ​សាមគ្កី ​អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ មហាន្និបាតនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោម​អធិបតីសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អធិបតីកិត្តិយស នៃ​រណសិរ្យ​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា ប្រមាណ ៥០០ អង្គនាក់​។

នៅក្នុងសុន្ទកថាបើកមហាសន្និបាត សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា ក្នុងរយៈកាលជិត២ទសវត្សមកនេះ គឺ​ចាប់​ពី​ក្រោយមហាសន្និបាតលើកទី៥ នៅឆ្នាំ ២០០៦ មក រណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បានបំពេញតួនាទីយ៉ាងសកម្មបម្រើឲ្យការងារចលនាមហាជន ដោយអនុវត្ត​គោល​នយោបាយ​មហាសាមគ្គីជាតិ ឯកភាពជាតិ គ្រប់ស្រទាប់វណ្ណៈ គ្រប់ជំនឿសាសនា គ្រប់មជ្ឈដ្ឋាន និង​គ្រប់និន្នាការនយោបាយទាំងក្នុងនិង ក្រៅប្រទេស ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ស្រប​តាម​កម្ម​វិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំកន្លងមក។

នៅក្នុងមហាសន្និបាត លើកទី៦នេះ អង្គមហាសន្និបាត បានសម្រេចអនុម័ត ជ្រើសតាំង​សម្តេច​អគ្គ​មហា​ពញ្ញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអធិបតីកិត្តិយស​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្យ​សាមគ្កី​ អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ជាមួយគ្នានេះ អង្គមហាសន្និបាត ក៏បានអនុម័ត្រជ្រើសតាំង សម្តេច​កិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បន្តពីសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន និងឯកឧត្តម ហ៊ុន ម៉ានី ជា​អនុ​ប្រធាន​។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អធិបតីកិត្តិយសនៃរណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បានថ្លែងនៅក្នុងសុន្ទរកថាបិទមហាសន្និបាតនេះថា រណសិរ្យសាមគី្គ អភិវឌ្ឍ​មាតុភូមិ​កម្ពុជា ដែលមានឈ្មោះដើមថា រណសិរ្យសាមគ្គី សង្គ្រោះជាតិកម្ពុជា ដែល​ដឹក​នាំ​ដោយ​សម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេចផ្ទាល់ បានរំដោះប្រជាជនចេញពីរបបខ្មែរក្រហម ហើយ​ប​ន្ទាប់ពីជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ កម្ពុជាបានប្រក្លាយពី វាលពិឃាត ប្រទេស​អសន្តិសុខ ជារដ្ឋឯករាជ្យ មានអធិបតេយ្យ មានសន្តិភាព និងមានការ​អភិវឌ្ឍ​ស្មើមុខ​ស្មើមាត់​លើ​ឆាក​អន្តរជាតិ​ដូច​បច្ចុបន្ននេះ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអបអរសាទរ និងបង្ហាញសុទិដ្ឋិនិយម​ចំពោះ​សមាស​ភាព​ដឹកនាំ​ថ្មី ដែលមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​។ សម្តេចតេជោ ក៏បានផ្តល់នូវគោលការណ៍មួយចំនួនដើម្បីដឹកនាំ ជាពិសេស​គឺ​ការ​ចូលរួម​ជា​មួយរាជរដ្ឋាភិបាល ដើម្បី​ថែរក្សា ការពារសន្តិភាព ការពាររបបរាជា​និយម​អាស្រ័យ​ធម្មនុញ្ញ និងការពារព្រះមហាក្សត្រ នៃយើង​ឲ្យខាងតែបាន។

សូមបញ្ជាក់ថា រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ​១៩៧៨ នៅភូមិជើងឃ្ល ឃុំ២ធ្នូ ស្រួលស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និង​សម្ភារៈ​ទៅ​វិញទៅមក រវាងបណ្តាប្រទេសជាមិត្ត និង រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែល​ត្រូវ​បាន​​បន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត ។ រណសិរ្ស​សាមគ្គី សង្គ្រោះជាតិកម្ពុជា បានចាត់តាំងឡើង ដោយផ្អែក​លើស្មារតី​ឯករាជ្យ​ជាតិ​ដ៏​បរិសុទ្ធ របស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមែប្រមូលរាល់កម្លាំងសង្គម ដោយ​មិនប្រកាន់ និន្នាការនយោបាយជំនឿ សាសនា វណ្ណភាព កម្មករ កសិករ បញ្ញាវ័ន្ត ព្រះសង្ឃ ជន​ជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ ។ នៅ​ក្រោយ​ថ្ងៃ​រំដោះ ​៧មករា ១៩៧៩ មហាសន្និបាត រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា បានប្តូរឈ្មោះ ទៅជា រណសិរ្ស​កសាង ការពារមាតុភូមិកម្ពុជា និងបន្ទាប់មក នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០០៦ មហា​សន្និបាត រណសិរ្សលើកទី ៥ ដោយបានប្ដូរឈ្មោះទៅជា រណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា រហូតមកដល់បច្ចុប្បន្ន៕

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am