បាល់ទាត់៖ ក្លិបអង់គ្លេស Wolverhampton Wanderers បានប្រកាសពីការតែងតាំងអតីតអ្នកចាត់ការក្លិបព័រទុយហ្កាល់ Benfica លោក Bruno Lage ដើម្បីមកដឹកនាំក្រុមបន្តពីលោក Nuno Espirito Santo។

បុរសវ័យ ៤៥ឆ្នាំរូបនេះបានចាកចេញពី Benfica កាលពីខែមិថុនាឆ្នាំមុន ក្រោយដឹកនាំបានតែ ១៨ខែ និងឈ្នះជើងឯកលីគកំពូលព័រទុយហ្កាល់។ រីឯលោក Bruno Lage កន្លងមកក៏ធ្លាប់មានបទពិសោធន៍នៅទឹកដីអង់គ្លេសដែរ តែត្រឹមជាជំនួយការគ្រូបង្វឹកលោក Carlos Carvalho នៅ Sheffield Wednesday និង Swansea City។ ចំណែកលោក Nuno Espirito Santo ដែលបានចាកចេញពី Wolves ក្រោយចប់រដូវកាលថ្មីៗនេះ គឺជាអ្នកដែលបានកាច់ចង្កូត Wolves ឡើងមកកាន់ English Premier League នៅឆ្នាំ២០១៨។ Wolverhampton Wanderers បានបញ្ចប់រដូវកាល English Premier League រដូវកាលនេះនៅចំណាត់ថ្នាក់លេខ ១៣៕
អត្ថបទ៖នាង សុភាវុធ