កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតិពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការងារហ្វឹកហាត់ត្រៀមបិទវគ្គបណ្តុះបណ្ដាលនាយទាហានរង នៃកងរាជអាវុធហត្ថ ជំនាន់ទី៤៦ ដែលគ្រោងនឹងប្រាព្ធពិធីនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ។





