ក្រុមបុគ្គលស្វ័យនិយោជន៍រីករាយ និងអរគុណដល់រាជរដ្ឋាភិបាលដែលអនុញ្ញាតឱ្យធ្វើបណ្ណ ប.ស.ស

2023/11/15 10:19:16 pm        190

ភ្នំពេញ៖ ក្រុមបុគ្គលស្វ័យនិយោជន៍ នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ​ បន្តនាំគ្នាទៅធ្វើបណ្ណ ប.ស.ស បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកកម្មវិធីជាតិរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ​សម្រាប់បុគ្គលស្វ័យនិយោជន៍ ​និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស។

ក្នុងពេលមកធ្វើបណ្ណសមាជិក ប.ស.ស ស្ថិតនៅខណ្ឌច្បារអំពៅ ​រាជធានីភ្នំពេញ ក្រុមបុគ្គល​ស្វ័យ​និយោជន៍ បានប្រាប់ BTV ឱ្យដឹងថា​ ពេលមានបណ្ណនេះ ​ពួកគេទទួលបានអត្ថប្រយោជន៍ច្រើន ជាពិសេសកាត់បន្ថយការចំណាយបានមួយកម្រិតពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងពេទ្យឯកជនដែលជាដៃគូរសហការណ៍ជាមួយ ប.ស.ស។ ពួកបង្ហាញភាពរីករាយ និងពេញចិត្តកម្មវិធីជាតិរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនេះ។

សូមជម្រាបថា ការពង្រីកវិសាលភាពនេះ ​ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការ ​និងសេចក្តីប្រាថ្នា ការ​ចង់ក្លាយជាសមាជិក ប.ស.ស ​ពីបងប្អូននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសបុគ្គលស្វ័យ​និយោជន៍ ព្រមទាំងពីសំណាក់សមាជិក ប.ស.ស ដែលប្រាថ្នាចង់បានការថែទាំ​ដល់សមាជិកគ្រួសារខ្លួនផងដែរ។

គិតត្រឹមខែតុលា ឆ្នាំ២០២៣នេះ ប.ស.ស មានសមាជិកសកម្មសរុបប្រមាណ២លាននាក់ ដែល​បានទៅពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់ចំនួន ១៦ លានករណី ​ដោយចំណាយថវិកា​អស់​ប្រមាណ ៤៦៣លានដុល្លា ឬ ២៩​ ដុល្លារ ក្នុងម្នាក់ក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍​របស់ក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕អត្តបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm