ក្រសួងសុខាភិបាល បានអរគុណដល់FHI 360 ចូលរួមគាំទ្រក្នុងការអភិវឌ្ឍន៍ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា

2023/11/15 11:04:46 pm        110

ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ដែលដឹកនាំដោយ លោកស្រី សេង សុភាព នាយិកាអង្គការ FHI 360 ប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល, នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

​ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ អង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការស្វាគមន៍របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំពោះអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360)។  ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការ FHI 360 ដែលបានចូលរួមគាំទ្រក្រសួងសុខាភិបាលក្នុងការអភិវឌ្ឍន៍ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា ជាពិសេសចូលរួមក្នុងការសម្រេចសមិទ្ធផលជាច្រើន នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលកម្ពុជា ការធ្វើឱ្យប្រសើរឡើងនូវពិធីសារពង្រឹងគុណភាពកម្មវិធីសុខភាពថ្នាក់ជាតិ។

លោកស្រីនាយិកាអង្គការ FHI 360 ប្រចាំប្រទេសកម្ពុជា បានជម្រាបជូនអង្គប្រជុំថា អង្គការ FHI 360 ជាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញ ដែលមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក និងកំពុងអនុវត្តសកម្មភាពនៅប្រទេសចំនួនជាង ៦០។ អង្គការ FHI 360 មានបេសកកម្មចម្បងក្នុងការធ្វើឱ្យប្រសើរឡើងនូវសមធម៌សុខភាព និងសុខុមាលភាពរបស់មនុស្សជាតិតាមរយៈការប្រើប្រាស់ទិន្នន័យ និងការស្វែងរកដំណោះស្រាយដោយមូលដ្ឋាន។ អង្គការ FHI 360 នៅប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការកាលពីឆ្នាំ១៩៩៨ និងបច្ចុប្បន្នកំពុងអនុវត្តសកម្មភាព និងផ្តល់ជំនួយបច្ចេកទេស លើគម្រោងសកម្មភាពផ្តោតលើវិស័យសុខាភិបាល ចំនួន ៥ ដូចខាងក្រោម៖ 

១- គម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (EQHA) ដំណាក់កាលទី១ និងទី២

២- គម្រោងសម្រេចឱ្យបាននូវគោលដៅ និងរក្សាការគ្រប់គ្រងការឆ្លងរីករាលដាលមេរោគអេដស៍ (EpiC): មាន

រយៈពេល៥ឆ្នាំ (២០២០ - ២០២៥)

៣- គម្រោងការតាមដាន និងស្រាវជ្រាវជំងឺឆ្លង (IDDS): មានរយៈពេល ៦ឆ្នាំ (២០១៨-២០២៤)

៤- គម្រោង Alive & Thrive: មានរយៈពេល ៥ឆ្នាំ (២០១៩-២០២៥)

៥- គម្រោង EGHS (Enhancing Global Health Security): ៥ឆ្នាំ (២០២០២-០២៥)

គួរបញ្ជាក់ផងដែរថា អង្គការ FHI 360 បាន និងកំពុងសហការជាមួយក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការអនុវត្តគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (EQHA): EQHA I មានរយៈពេល ៥ឆ្នាំ (២០១៧-២០២៣) និង EQHA II មានរយៈពេល៥ឆ្នាំ (២០២៣-២០២៧) និងគោរពស្នើសុំការគាំទ្រពីក្រសួងសុខាភិបាល ជាបន្តទៀត ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្ត អង្គការ FHI 360 ពិនិត្យលទ្ធភាពបន្ថែមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដោយផ្តោតជាសំខាន់លើយុទ្ធសាស្ត្រវិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល មានដូចជា ៖

១- បង្កើនសកម្មភាពអប់រំសុខភាពជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខភាពពលរដ្ឋកាន់តែប្រសើរឡើង

២- ប្រយុទ្ធនឹងជំងឺឆ្លង

៣- ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងជាសកលដែលជាបញ្ហាសុខភាពសាធារណៈ 

៤- ទប់ស្កាត់ជំងឺមិនឆ្លង ដែលប៉ះពាល់ដល់សុខភាពសាធារណៈក្នុងពេលដែលសង្គមសេដ្ឋកិច្ចមានការរីកចម្រើន

៥- ទប់ស្កាត់នឹងបង្ការជំងឺបណ្ដាលមកពីផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ

៦- ធ្វើឱ្យប្រសើរឡើងនូវការពិនិត្យ និងព្យាបាលជំងឺ នៅតាមសហគមន៍

៧- ការធ្វើនិយ័តកម្មករសេវាសាធារណៈ និងសេវាឯកជន ដើមី្បលើកកម្ពស់សេវាថែទាំសុខភាព

៨- អភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសជំនាញសុខាភិបាល

៩- អភិវឌ្ឍន៍សុខភាពឌីជីថល(Digital Health)

ព្រមទាំងអាទិភាពសុខាភិបាលទាំងបីគឺ

-ពង្រឹងសមត្ថភាពមណ្ឌលសុខភាព តាមរយៈការផ្គត់ផ្គង់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ឱសថចាំបាច់ ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋបាន២៤ម៉ោងក្នុង១ថ្ងៃ។

-ពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងខេត្ត តាមរយៈការពង្រឹងសមត្ថភាព ក្នុងការសង្ក្រោះបន្ទាន់ បន្ទប់វះកាត់ មន្ទីរពិសោធន៍ និងប្រព័ន្ធបញ្ជូនជាដើម។

-ពង្រឹងស្ថាប័ននិងធនធានមនុស្សសុខាភិបាលតាមរយៈការពង្រឹងភាពជាអ្នកដឹកនាំស្ថាប័នគ្រប់លំដាប់ថ្នាក់ ជាក់ស្តែងដូចជា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ជូនថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រហូតដល់ប្រធានមណ្ឌលសុខភាពជារៀងរាល់សប្តាហ៍ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការ FHI 360 ដែលបានចូលរួមគាំទ្រក្រសួងសុខាភិបាលទាំងពេលកន្លងមក និងពេលបច្ចុប្បន្ន ព្រមទាំងលើកទឹកចិត្តដល់អង្គការឱ្យបន្តពង្រឹង និងពង្រីកគម្រោងក្នុងវិស័យសុខាភិបាលសម្រាប់ពេលអនាគតជាបន្ថែមទៀត៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm