សៀមរាប ៖ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ិន ចាន់សេរីវុត្ថា បានឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៏ចំនួន៩ធ្វើការហោះហើរចរញ-ចូលអាកាសយានដ្ឋានសៀមរាបអង្គរ ខណៈភ្ញៀវជាមធ្យម កើនពី ២៦០០ នាក់ក្នុង១ថ្ងៃ ទៅ ៤០០០ នាក់ ក្នុងមួយថ្ងៃ។
លោក ស៊ិន ចាន់សេរីវុត្ថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៏ចំនួន ៩ ធ្វើការហោះហើរចរញ-ចូល អាកាសយានដ្ឋានសៀមរាបអង្គរ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៏អន្តរជាតិចំនួន ៨ និងក្រុមហ៊ុនអាកាសចរណ៏ក្នុងស្រុកចំនួន ១ នឹងមានការកើនដល់ ១០ ក្រុម ហ៊ុននៅក្នុងរដូវកាលនេះ (Winter 2023) នៅសប្តាហ៏បន្តបន្ទាប់ៗខាងមុខ។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះ ភ្ញៀវជាមធ្យម កើនពី ២៦០០ នាក់ក្នុង១ថ្ងៃ ទៅ ៤០០០ នាក់ក្នុង១ថ្ងៃ។ ចំណែក ការហោះហើរជាមធ្យម ៤៤ ជើង ក្នុង១ ថ្ងៃ ( ទ្វេទិស) ក្នុងនោះ ភាគច្រើនហោះហើរពីតំបន់អាស៊ាន និងចិន ហើយភ្ញៀវមានចម្រុះជាតិសាសន៍ ក្នុងនោះអាស៊ាន ៧២% អឺរ៉ុប ២8%៕ ដោយ ៖ ដារា


