ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បណ្តាលឲ្យមនុស្ស ៣នាក់បាត់ខ្លួន និងបង្កការបំផ្លាញនៅវៀតណាម

2023/11/15 11:33:53 pm        65

យោងតាមរបាយការណ៍ចុងក្រោយរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ជាតិ ទទួលបន្ទុកគ្រប់គ្រងនិងបង្ការគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេស បានឲ្យដឹងនៅថ្ងៃពុធនេះថា ភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីដើមសប្តាហ៍នេះ បានបណ្តាលឱ្យមនុស្សបីនាក់បាត់ខ្លួននៅក្នុងតំបន់ភាគកណ្តាលប្រទេសវៀតណាម។

សារព័ត៌មានវៀតណាមបានរាយការណ៍ថា មនុស្សប្រហែល ៤០ នាក់ រួមទាំងអ្នកដែលមកពីកងកម្លាំងយោធា នគរបាល និងក្រុមការពារទឹកជំនន់និងព្យុះក្នុងតំបន់ ត្រូវបានដាក់ពង្រាយចល័តដើម្បីស្វែងរកប្តីប្រព័ន្ធពីរនាក់បាត់ខ្លួន ដែលគេជឿថាត្រូវបានទឹកជំនន់ហូរនាំ នៅក្នុង ស្រុក Huong Hoa ខេត្ត Quang Tri ។ ប្តីប្រពន្ធទាំងពីនាក់ បានដើររកសត្វពពែ ប៉ុន្តែខ្សែទឹកនៅតំបន់ Nguon Rao ឡើងខ្ពស់ បានរារាំងពួកគេមិនឱ្យត្រឡប់មកផ្ទះវិញបាន។

បុរសម្នាក់ទៀតនៅស្រុក Vinh Linh បានបាត់ខ្លួននៅពេលនេសាទនៅបឹងធារាសាស្ត្រ La Nga។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់បុរសរូបនេះ ត្រូវបានគេរកឃើញនៅក្នុងតំបន់នោះ។

លំនៅឋានជាង ១.៣០០ខ្នង នៅខេត្ត Quang Tri និងទីក្រុង Da Nang ត្រូវបានជន់លិច។ ភ្លៀង បានបង្កឱ្យមានហានិភ័យនៃបំណាក់ដីនៅតំបន់ភ្នំ ការជន់លិចនៅតំបន់ទំនាប និងកាត់ផ្តាច់ផ្លូវជាច្រើនកន្លែង។

យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិនៅប្រទេសវៀតណាម បានបណ្តាលឱ្យមនុស្ស ១៣៦នាក់ស្លាប់ ឬបាត់ខ្លួន និង ១៣០ នាក់ផ្សេងទៀតរងរបួសក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm