
លោក Martin Jaeger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅអ៊ុយក្រែន បាននិយាយនៅក្នុងវេទិកានៃរូបមន្តដើម្បីភាពជោគជ័យរបស់អ៊ុយក្រែន កាលពីនៅថ្ងៃទី១២ខែវិច្ឆិកា ដែលត្រូវដកស្រង់សម្តីដោយសារព័ត៌មានUkrinform ថា អាល្លឺម៉ង់ នឹងផ្តល់ប្រព័ន្ធការពារដែនអាកាស IRIS-T ចំនួនពីរបន្ថែមទៀត ដល់អ៊ុយក្រែន។
រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃទី ២៧ ខែតុលាថា ខ្លួនបានផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស IRIS-T SLM ក៏ដូចជាមីស៊ីលផងដែរ។
ប្រព័ន្ធការពារដែនអាកាស IRIS-T ចំនួន៤បន្ថែម ត្រូវបានផ្តល់ឲ្យមុននេះ។
មានវ៉ារ្យ៉ង់ពីរ គឺSLM ដែលមានចម្ងាយរហូតដល់ ៤០គីឡូម៉ែត្រ ហើយ SLS ចម្ងាយខ្លីជាងរបស់ពួកគេអាចទៅដល់គោលដៅដែលមានចម្ងាយ១២គីឡូម៉ែត្រ។
វាមិនច្បាស់ថាវ៉ារ្យ៉ង់ណាមួយ ដែល លោក Jaeger បានសំដៅកាលថ្ងៃទី១២ ខែវិច្ឆិកានោះទេ។
លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡេនស្គី បាននិយាយនៅក្នុងសុន្ទរកថានៅល្ងាចរបស់ខ្លួន កាលពីថ្ងៃទី១២ ខែវិច្ឆិកាថា ការការពារដែនអាកាសរបស់អ៊ុយក្រែន កាន់តែរឹងមាំជាងឆ្នាំមុន ដោយសារប្រព័ន្ធនានារួមទាំង IRIS-T ដែលផ្តល់ដោយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។