មីយ៉ាន់ម៉ា៖ ករណីទាំងនេះគឺជារឿងក្ដីចុងក្រោយ នៃករណីចោទប្រកាន់ជាបន្តបន្ទាប់ប្រឆាំងនឹងមេដឹកនាំជាប់ឆ្នោត លោកស្រី Suu Kyi ដែលត្រូវបានផ្ដួលរំលំដោយយោធាកាលពីថ្ងៃទី១ ខែកុម្ភៈក្នុងរដ្ឋប្រហារ ដែលបានរុញទម្លាក់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ចូលក្នុងភាពវឹកវររហូតមកដល់បច្ចុប្បន្ន។

កាសែតរដ្ឋបានដកស្រង់សម្ដី របស់គណៈកម្មការប្រឆាំងអំពើពុករលួយថា ការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ដីធ្លីមិនត្រឹមត្រូវសម្រាប់មូលនិធិ Daw Khin Kyi Foundation ដែលលោកស្រីធ្វើជាប្រធាន ក៏ដូចជាការចោទប្រកាន់មុនៗក្នុងការទទួលសំណូកយកប្រាក់ និងមាស។ ឯកសារនោះបាននិយាយថា សំណុំរឿងត្រូវបានដាក់បន្ទុកលើលោកស្រី Suu Kyi និងមន្ត្រីជាច្រើនរូបទៀតមកពីរដ្ឋធានី Naypyidaw នៅឯប៉ុស្តិ៍នគរបាលកាលពីថ្ងៃពុធ៕
អត្ថបទ៖ សុខមាន