វ៉េណេហ្ស៊ុយអេឡាបញ្ជាក់ថា សហភាពអឺរ៉ុប នឹងមិនត្រួតពិនិត្យការបោះឆ្នោតឆ្នាំ២០២៤ទេ ប្រសិនបើទណ្ឌកម្ម នៅតែបន្ត

2023/11/16 12:08:06 am        62

ប្រធានសភានៃប្រទេសវ៉េណេហ្ស៊ុយអេឡា បាននិយាយថា លោកនឹងមិនអញ្ជើញអ្នកសង្កេតការណ៍បោះឆ្នោតអឺរ៉ុប នៅឆ្នាំក្រោយទេ បន្ទាប់ពីសហភាពអឺរ៉ុប បានបន្តដាក់ទណ្ឌកម្មលើមន្ត្រីវ៉េណេហ្ស៊ុយអេឡាហាសិបនាក់នោះ។

លោក Jorge Rodríguez បាននិយាយថា សហភាពអឺរ៉ុប «មិនអាចមិនលម្អៀង និងត្រឹមត្រូវ» បន្ទាប់ពីខ្លួនបានបន្តដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលរាប់សិបនាក់កាលពីថ្ងៃចន្ទ រួមទាំងប្រធានស្ថាប័នបោះឆ្នោត លោកElvis Amoroso សម្រាប់រយៈពេល៦ខែទៀត។

នេះជាលើកទី២ហើយ ដែលលោក Rodríguez បដិសេធជាសាធារណៈនូវការសង្កេតពីក្រុមអឺរ៉ុប ប៉ុន្តែជាលើកទីមួយ ចាប់តាំងពីបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមប្រឆាំងរបស់វ៉េណេហ្ស៊ុយអេឡា សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ លោក Rodríguez ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ( Nicolás Maduro) បាននិយាយថា សហភាពអឺរ៉ុប នឹងមិនត្រូវបានអញ្ជើញឲ្យត្រួតពិនិត្យការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ទេ ដរាបណាការដាក់ទណ្ឌកម្មរបស់ពួកគេ នៅតែមាននោះ។

លោក Rodríguez បាននិយាយថា សហភាពអឺរ៉ុប បានរំលោភលើកិច្ចព្រមព្រៀងដោយការបន្តដាក់ទណ្ឌកម្ម ទោះបីជាខ្លួនបានកាត់បន្ថយរយៈពេលពិនិត្យវិធានការពិសេសពី ១២ ខែមក ៦ ខែក៏ដោយ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែតុលា វ៉េណេហ្ស៊ុយអេឡា បានយល់ព្រមអញ្ជើញអង្គការចំនួន៥ រួមទាំងសហភាពអឺរ៉ុប ឲ្យមកត្រួតពិនិត្យការបោះឆ្នោត នៅឆ្នាំក្រោយ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm