ការព្រួយបារម្ភកើតមាននៅក្នុងចំណោមជនប៉ាឡេស្ទីនជម្លៀសខ្លួននៅតំបន់ហ្គាហ្សាស្របពេលដែលរដូវរងាខិតជិតមកដល់

2023/11/16 12:10:43 am        70

ជនប៉ាឡេស្ទីន បានប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យនៅតំបន់ភាគខាងត្បូងហ្គាហ្សា បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសត្រូវចំអគាររស់នៅរបស់ពួកគេកាលពីថ្ងៃអង្គារ ។ អ្នករងរបួស រួមទាំងកុមារ ទទួលបានការព្យាបាលនៅមន្ទីរពេទ្យ Al Nasser ស្ថិតក្នុងទីក្រុង Khan Younis ប៉ុន្តែការព្រួយបារម្ភកើតមាននៅក្នុងចំណោមជនប៉ាឡេស្ទីនជម្លៀស ស្របពេលដែលរដូវរងាខិតជិតមកដល់ ។

លោក Ahmed Al-Mandhari គឺជាប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់មេឌីទែរ៉ាណេខាងកើត បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ស្ថានភាពប្រព័ន្ធថែទាំសុខភាពនៅតំបន់ហ្គាហ្សា កាន់តែអាក្រក់ទៅរាល់ពេល ខណៈដែលមន្ទីរពេទ្យ ២៥កន្លែងនៅក្នុងចំណោមមន្ទីរពេទ្យ ៣៦កន្លែង លែងផ្គត់ផ្គង់សេវាកម្ម ។

សម្រាប់ជនប៉ាឡេស្ទីនជាប់ខ្លួននៅក្នុងតំបន់ហ្គាហ្សាដែលរងការវាយប្រហាររបស់អ៊ីស្រាអែល ការចាប់ផ្តើមរដូវវស្សា បានធ្វើឲ្យពួកគេកាន់តែអស់សង្ឃឹម ពេលដែលពួកគេគ្មានផ្ទះសម្បែង ឬរស់នៅក្នុងសំពត់តង់បណ្តោះអាសន្ន ក្នុងនោះការរំពឹងដល់ទឹកជន់ នឹងបង្កឲ្យមានការព្រួយបារម្ភចំពោះការរីករាលដាលឆ្លងជំងឺ ។

អ្នកស្រី Fayeza Srourដែលជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូបចេញពីតំបន់ភាគខាងជើងហ្គាហ្សា និយាយថា រដូវរងាគឺជាសុបិនអាក្រក់ ស្ថានភាពដែលពួកយើងប្រឈមបច្ចុប្បន្នគឺជាសុបិនអាក្រក់រួចទៅហើយ ។ កាលពីមុន ខ្ញុំធ្លាប់បន់ឲ្យរដូវរងាមកដល់ ហើយនិងបន់ឲ្យមានភ្លៀងធ្លាក់ ដើម្បីឲ្យដើមឈើចាប់ផ្តើមលូតលាស់ ទើបពួកយើងអាចប្រមូលផលបាន ។ 

អ្នកស្រីបន្តថា ប៉ុន្តែបច្ចុប្បន្នខ្ញុំបួងសួងរាល់ថ្ងៃសុំកុំឲ្យមានភ្លៀងធ្លាក់ ។ ពួកយើងរស់នៅក្នុងសំពត់តង់ គ្មានអ្វីការពារពួកយើងនោះទេ ។ ពេលដែលមានភ្លៀងធ្លាក់ ពួកយើងនឹងត្រូវលិចលង់ ។

ខណៈពេលនោះដែរ ក្រុមគ្រូពេទ្យ និងក្រុមគ្រួសារជនប៉ាឡេស្ទីនដែលជាប់ពន្ធនាគារ បានដង្ហែក្បួននៅក្នុងទីក្រុង Hebron តំបន់វ៉េសប៊ែង ដើម្បីអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងដោះលែងអ្នកទោសនៅក្នុងពន្ធនាគារអ៊ីស្រាអែល ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm