បាល់ទាត់៖ ក្លិបអេស្ប៉ាញ Real Madrid អាចនឹងត្រូវប្រើប្រាស់កីឡដ្ឋាន Wanda Metropolitano របស់ Atletico Madrid នៅរដូវកាលក្រោយសិន បន្ទាប់ពីដំណើរការសាងសង់ជួសជុលកែលំអកីឡដ្ឋាន Santiago Bernabeu មិនទាន់រួចរាល់នៅឡើយ។

អេស្ប៉ាញគ្រោងនឹងបើកអោយមានអ្នកគាំទ្រចូលទស្សនាប្រមាណ ២ ទៅ ៣ម៉ឺននាក់ក្នុងមួយប្រកួតនៅរដូវកាលក្រោយនេះ។ Real Madrid មិនបានប្រកួតនៅក្នុងទឹកដី Santiago Bernabeu តាំងពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ម្ល៉េះ ខណៈដែលក្លិបយក្សមួយនេះបានប្រើប្រាស់កីឡដ្ឋាន Estadio Alfredo Di Stefano ដែលជាទីលានហ្វឹកហាត់នោះជាទឹកដីសិន។ តែរដូវកាលក្រោយ ស្របពេលដែលអ្នកគាំទ្រត្រូវបានអនុញ្ញាតឲ្យចូលទស្សនាដល់ ២ ទៅ ៣ម៉ឺននាក់នោះ កីឡដ្ឋាន Alfredo Di Stefanos នេះមិនអាចមានកៅអីគ្រប់ចំណុះឡើយ៕
អត្ថបទ៖នាង សុភាវុធ