ការបាក់ស្រុតផ្លូវក្រោមដីនៅឥណ្ឌា ជំរុញឲ្យក្រុមសង្គ្រោះធ្វើការគ្មានសម្រាក ដើម្បីជួយសង្គ្រោះកម្មករ ៤០នាក់

2023/11/16 12:27:52 am        58

ជីវិតកម្មករឥណ្ឌា ៤០នាក់ ដែលជាប់ក្នុងផ្លូវក្រោមដីអស់រយៈពេលជាង ៧២ម៉ោង ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ខណៈអាជ្ញាធរព្យាយាមជួយសង្គ្រោះពួកគេ។ កម្មករកំពុងសាងសង់ផ្លូវរូងក្រោមដីនៅភាគខាងជើងរដ្ឋ Uttarakhand នៅពេលនោះផ្នែកមួយនៃផ្លូវរូងបានបាក់ស្រុតដោយសារតែបំណាក់ដី កាលពីថ្ងៃអាទិត្យ។ ក្រុមជួយសង្គ្រោះរដ្ឋ និងសហព័ន្ធ បាននឹងកំពុងប្រើប្រាស់ការខួងដីទ្រង់ទ្រាយធំ រុញកម្ទេចកម្ទី ដើម្បីបានទៅដល់កម្មករទាំងនោះ។ ក្រុមមន្ត្រី អាចបង្កើតទំនាក់ទំនងជាមួយកម្មករ។ នៅពេលនេះ អាជ្ញាធរកំពុងនាំយកឧបករណ៍ខួងទំនើបបន្ថែមទៀតពីទីក្រុងញ៉ូវដេលី ដើម្បីពន្លឿនប្រតិបត្តិការជួយសង្គ្រោះ។

ក្រុមមន្ត្រីបាននិយាយថា កម្មករបានជាប់នៅក្នុងផ្លូវរូងក្រោមដីចម្ងាយប្រហែល ២០០ម៉ែត្រ ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេរងរបួសនោះទេ។ ក្រុមអ្នកជួយសង្គ្រោះ បានផ្តល់អាហារ ទឹក និងអុកស៊ីសែនដល់អ្នកទាំងនោះ តាមរយៈបំពង់សម្រាប់រយៈពេល ៧២ ម៉ោងចុងក្រោយនេះ។

ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នោះទេថា តើវាត្រូវចំណាយពេលយូរប៉ុណ្ណាទៀតទើបអាចនាំពួកគេចេញផុតពីគ្រោះថ្នាក់។ លោក Karam Veer Singh នៅក្នុងក្រុមដឹកនាំកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តទាំងយប់ទាំងថ្ងៃ។

លោក Ashok Kumar អគ្គនាយកនគរបាល រដ្ឋUttarakhand បាននិយាយថា ល្បឿននៃការខួងដីត្រូវបានបន្ថយ ដោយសារតែឧបសគ្គធម្មជាតិ ដែលធ្វើឱ្យមានការលំបាកសម្រាប់អ្នកជួយសង្គ្រោះក្នុងការទៅដល់កម្មករ។ លោកបាននិយាយថា យើងមានទំនុកចិត្តថា យើងនឹងជួយសង្គ្រោះកម្មករទាំងនោះបាន ប៉ុន្តែទម្រាំដល់ពេលនោះ យើងត្រូវតែអត់ធ្មត់ និងមានជំនឿ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm