
ក្រុមអាជ្ញាធរ បាននិយាយនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់ម្នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយមីស៊ីលនៅពេលយប់របស់រុស្ស៊ីដែលបានត្រូវចំអគារផ្ទះល្វែងមួយ នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ លោកអ័រ ឃ្លីមិនកូ (Ihor Klymenko) បាននិយាយនៅលើសារតេឡេក្រាមappថា មនុស្ស៥នាក់ទៀត ក្នុងនោះមានក្មេងម្នាក់ ត្រូវបានគេជួយសង្រ្គោះ ប៉ុន្ដែ យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវគេជឿថា បានជាប់នៅក្រោមគំនរថ្ម ។
លោកឃ្លីមិនកូ បាននិយាយថា ការវាយប្រហារលើក្រុងតូចសេលីដូវ (Selydove) ភាគពាយព្យតំបន់
ដូនេត ដែលកាន់កាប់ដោយរុស្ស៊ី បានធ្វើអោយអគារមួយកំពស់៤ជាន់ខូចខាតយ៉ាងធ្ងន់ធ្ងរ។
សេវាគ្រាអាសន្នរបស់រដ្ឋអ៊ុយក្រែន បានបញ្ចេញវីដេអូដែលបង្ហាញក្រុមសង្រ្គោះ កំពុងជម្លៀសខ្លួនអ្នកស្រុកចេញ និងសាកសពមនុស្សម្នាក់ ចេញពីអគារដែលត្រូវបានបំផ្លាញ ។
រុស្ស៊ីបានធ្វើការវាយប្រហារជាទៀងទាត់ដោយមីស៊ីលនិងយានដ្រូន ទៅលើមជ្ឈមណ្ឌុលដែលមានប្រជាជនច្រើនកុះករស្ថិតនៅសមរភូមិក្រោយ នៅក្នុងរយៈពេល២១ខែនៃការចូលលុកលុយរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន៕