
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ុយក្រែនលោកស្រី Bridget Brink បានបង្ហាញសុទិដ្ឋិនិយមចំពោះជំនួយស្នើសុំ ៦០ពាន់លានដុល្លារដល់អ៊ុយក្រែន ស្របពេលដែលលោកស្រីចូលរួមពិធីប្រគល់គ្រឿងចក្រនៅទីក្រុងគីវ កាលពីថ្ងៃអង្គារម្សិលមិញ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានស្នើសុំការចំណាយបន្ទាន់ ដែលក្រុមមន្រ្តីសហរដ្ឋអាមេរិកនិយាយថា ជាថវិកាសរុបប្រហែល ១០០ពាន់លានដុល្លារនៅឆ្នាំក្រោយសម្រាប់អ៊ីស្រាអែល អ៊ុយក្រែន និងកោះតៃវ៉ាន់ ហើយនិងបញ្ហាសន្តិសុខនៅតាមបណ្តោយព្រំដែនសហរដ្ឋអាមេរិកជាមួយម៉ិកស៊ិក ។
វាអាចរួមបញ្ចូលថវិកា ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និង ១០ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល ក៏ដូចជាថវិការាប់ពាន់លានដុល្លារផ្សេងទៀតសម្រាប់អាស៊ី និងបញ្ហាសន្តិសុខព្រំដែនសហរដ្ឋអាមេរិក ។
អ៊ុយក្រែន ពឹងពាក់ទាំងស្រុងលើការគាំទ្រពីប្រទេសដៃគូខ្លួន ទាំងបញ្ហាយោធា និងសេដ្ឋកិច្ច ។ អំឡុងការជជែកគ្នាតាមទូរស័ព្ទកាលពីពេលថ្មីៗកន្លងទៅពីសហរដ្ឋអាមេរិក ដើម្បីពិនិត្យមើលឡើងវិញ ឬកាត់ជំនួយដល់ទីក្រុងគីវ បានបង្កឲ្យមានការព្រួយបារម្ភលើអនាគតជំនួយ ។
គ្រឿងចក្រ ត្រូវបានប្រគល់ជូនក្រុមតំណាងមកពីតំបន់ខ្សែត្រៀមមុខរបស់អ៊ុយក្រែន ដើម្បីជួយចាប់ផ្តើមដំណើរការស្តាឡើងវិញនៅតាមភូមិដែលរងការខូចខាតដោយសារសង្រ្គាម ៕