
អ៊ីស្រាអែល បានបន្ដប្រតិបត្ដការសឹក នៅក្នុងតំបន់ហ្កហ្សា ដែលបានកើនឡើងនៅព្រឹកថ្ងៃពុធនេះ ខណៈទាហានអ៊ីស្រាអែល បានសម្លាប់ក្រុមសកម្មប្រយុទ្ធហាម៉ាសជាច្រើននាក់ នៅក្នុងការចាប់ផ្ដើមវាយឆ្មក់មួយលើមន្ទីរពេទ្យ អាល់ ស៊ីហ្វា ជាទីដែលជនស៊ីវិលប៉ាឡេស្ទីនរាប់ពាន់នាក់ បានជាប់នៅក្នុងអំឡុងពេលវាយប្រយុទ្ធគ្នារយឡពេលជាច្រើនសប្ដាហ៍កន្លងមកនេះ។
អ៊ីស្រាអែល បាននិយាយថា ខ្លួនបានចាប់ផ្ដើមវាយឆ្មក់ពីព្រោះក្រុមហាម៉ាស មានទីបញ្ជាការកណ្ដាលនៅក្រោមមន្ទីរពេទ្យអាល់ ស៊ីហ្វា និងបានប្រើប្រាស់រូងក្រោមដីដែលតភ្ជាប់គ្នាដើម្បីបិទបាំងប្រតិបត្ដការយោធា និងឃុំខ្លួនចំណាប់ថ្នូរ។ ប៉ុន្ដែក្រុមហាម៉ាស នៅតែបដិសេធ។
ការអំពាវនាវរបស់ពិភពលោក ឲ្យមានបទឈប់បាញ់ផ្នែកមនុស្សធម៌ បានកើនឡើងនៅប៉ុន្មានថ្ងៃថ្មីៗនេះ ខណឡមន្ទីរពេទ្យអាល់ស៊ីហ្វា (Al Shifa) បានក្លាយជាចំណុចកណ្ដាលនៃសង្រ្គាមរបស់អ៊ីស្រាអែល លើពួកហាម៉ាស ហើយការព្រួយបារម្ភ ក៏បានកើនឡើងផងដែរសម្លាប់ប្រជាជនរាប់ពាន់នាក់ដែលបានជាប់នៅទីនោះ ពោលគឺជាប់នៅជួរមុខនៃសមរភូមិប្រយុទ្ធនេះ។
អ្នកយកព័ត៌មានReuters មិនអាចបញ្ជាក់ដោយឯករាជ្យបានទេពីស្ថានការណ៍នៅមន្ទីរពេទ្យអាល់ ស៊ីហ្វានោះ៕