
ចៅប្រុស Akram al-Najjar របស់គាត់ និយាយថា លោកតា Kamel al-Najjar វ័យ ៩០ឆ្នាំ បានបង្ខំចិត្តសម្រាកនៅក្រោមជម្រកសំពត់តង់នៅក្រៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងតំបន់ហ្គាហ្សា ដោយសារតែនៅក្នុងមន្ទីរពេទ្យអ្នកជំងឺច្រើនលើសចំណុះ ។ ដើម្បីការពារភ្លៀងធ្លាក់ ចៅប្រុស al-Najjar បានធ្វើជម្រកតង់បណ្តោះអាសន្នពីលើគ្រែសម្រាករបស់គាត់ ។
ចៅប្រុស al-Najjar និយាយថា លោកតារបស់គាត់ បាននៅក្នុងមន្ទីរពេទ្យ ប៉ុន្តែដោយសារតែមានមនុស្សរងរបួសច្រើនពេក ហើយទុក្ករបុគ្គលចេះតែចូលមក ឥឡូវគ្មានកន្លែងសម្រាប់គាត់សម្រាកនោះទេ ។
មន្ទីរពេទ្យ Nasser ត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្នុងចំណោមន្ទីរពេទ្យសេសសល់ប៉ុន្មានកន្លែងប៉ុណ្ណោះ ដែលនៅបន្តប្រតិបត្តិការនៅក្នុងតំបន់ឡោមព័ទ្ធមួយនេះ ។
មន្រ្តីហាម៉ាស់មួយរូបនៅទីក្រុង Beirut ប្រទេសលីបង់ និយាយថា មន្ទីរពេទ្យ ២៥កន្លែង ក្នុងចំណោមមន្ទីរពេទ្យ ៣៥កន្លែងក្នុងតំបន់ហ្គាហ្សា បច្ចុប្បន្នលែងប្រើប្រាស់ទៀតហើយ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល ៕