
បុរសម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា ជីតារបស់ខ្លួនឈ្មោះ កាមែល អាល់ ណាចា (Kamel al-Najjas)អាយុ៩០ឆ្នាំជាអ្នកស្រុកហ្កាហ្សាដែលបាត់បង់ទីជម្រក បានបង្ខំចិត្ដទៅជ្រកក្រោម សំពត់តង់ចល័តមួយនៅខាងក្រៅមន្ទីរពេទ្យ ណាស៊ើរ(Nasser) ក្នុងតំបន់ហ្កាហ្សា ដោយសារតែមន្ទីរពេទ្យបានពេញទៅដោយអ្នកជំងឺ។
ដើម្បីការពារជីតាកុំឲ្យទទឹកទឹកភ្លៀង លោកអាក្រាម អាល់ ណាចា (Akram al-Najjar) បានសង់សំពត់តង់ចល័តមួយពីលើគ្រែជាកន្លែងដែលជីតារបស់ខ្លួនសម្រាក។
លោក អាល់ ណាចា(al-Najjar)បាននិយាយថា ជីតារបស់លោក បានសម្រាកនៅខាងក្រៅមន្ទីរពេទ្យ ពីព្រោះតែមានអ្នករបួសនិងអ្នកស្លាប់ បានមកមន្ទីរពេទ្យជាបន្ដបន្ទាប់ ហើយមិនមានកន្លែងទំនេរសម្រាប់ជីតារបស់លោកទេ ឥឡូវនេះ។
មន្ទីរពេទ្យណាស៊ើរ ត្រូវគេរាយការថា ជាមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យមួយចំនួនដែលនៅសេសសល់ កំពុងធ្វើប្រតិបត្ដិការនៅឡើយ ក្នុងតំបន់មួយដែលកំពុងស្ថិតក្រោមការឡោមព័ទ្ធ។
មន្រ្ដីហាម៉ាសម្នាក់ ក្នុងក្រុងបេរូត (Beirut) បាននិយាយថា ក្នុងចំណោមមន្ទីពេទ្យ៣៥កន្លែងក្នុងតំបន់
ហ្កហ្សា មានមន្ទីរពេទ្យ២៥កន្លែងហើយមិនអាចប្រើប្រាស់បានដោយសារតែការវាយប្រហាររបស់
អ៊ីស្រាអែល៕