ខេត្តកោះកុង កំពុង​រង​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ខ្លាំង​

2021/06/11 12:18:30 am        615

​កោះកុង៖ ខេត្តកោះកុង កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ខ្លាំង និង​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​បង្ក​ការរំខាន​មួយចំនួន​ដល់​ការ​ស់រ​នៅ​ប្រកប​អាជីវកម្ម​ផ្សេងៗ ព្រោះតែ​បរិមាណ​ទឹកភ្លៀង​ច្រើន​លើសលុប​។​

​រយៈពេល ២​ថ្ងៃ​មកហើយ​ ដែល​ខេត្តកោះកុង ជាពិសេស​ក្រុង​ខេមរភូមិន្ទ បាន​ជួប​គ្រោះធម្មជាតិ​បណ្តាល​មកពី​ព្យុះភ្លៀង ខ្យល់​ក​ន្ក្រា​ក់ ផ្គរ​រន្ទះ និង​មាន​ទឹករលក​ខ្ពស់ៗ​តាម​តំបន់​ឆ្នេរសមុទ្រ ដូច​តាម​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​ជាក់ស្តែង នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ ព្យុះភ្លៀង​ក្នុង​បរិមាណ​ច្រើន បង្ក​ឱ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ និង​ដងផ្លូវ​មួយចំនួន​ក្រុង​ខេមរភូមិន្ទ កំពុង​រង​ការ​ជន់​លិច​ជា​បន្តបន្ទាប់ ខណៈ​មកទល់​ម៉ោង​នេះ​នៅ​មិនទាន់​រាំង​នៅឡើយ​ទេ​។ រីឯ​ប្រជា​នេសាទ​ក៏បាន​ចត​ក្បែរ​ច្រាំង​ពុំ​ហ៊ាន​ចេញ​ទូក​ទៅ​សមុទ្រ​ដែរ​។​

​លោក ឈឹម ចិន អភិបាលរងក្រុង​ខេមរភូមិន្ទ ឱ្យដឹងថា មុន​រដូវវស្សា​ចូលមក​ដល់ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ជីក​ស្តារ​ប្រព័ន្ធ​ប្រឡាយ​លូ​រំដោះ​ទឹកស្អុយ​ស្ទើរ​គ្រប់​គោលដៅ​រួចរាល់​ហើយ​។ ការដែល​មានទឹក​លិច​ផ្លូវ និង​ផ្ទះ​ពលរដ្ឋ​មួយចំនួន​យ៉ាង​ដូច្នេះ ព្រោះតែ​ទំហំ​បរិមាណ​ទឹកភ្លៀង​ច្រើន​លើសលុប​ពេក​បង្ក​ទឹក​ហូរ​ចូល​ប្រព័ន្ធ​លូ​មិនទាន់​។​

​លោក​អភិបាលរងក្រុង​ខេមរភូមិន្ទ ទទួលស្គាល់​ដែរ​ថា ប្រព័ន្ធ​រំដោះ​ទឹក​ក្នុង​ទីក្រុង​ទំហំ​តូច​ពុំ​អាច​ដោះស្រាយ​ចរន្តទឹក​ហូរ​បាន​លឿន​នោះទេ ករណី​បើ​ភ្លៀង​រាំង​បាន​៣​ម៉ោង គឺ​ជំនន់​ទឹកភ្លៀង​នេះ​នឹង​ស្រក​អស់​វិញ​ហើយ​។ លោក​ក៏​ណែនាំ​ដល់​មេភូមិ​ចៅសង្កាត់ តាមដាន​ពិនិត្យ​ទីតាំង​ដែល​ជន់​លិច ឬ​មាន​សំរាម​បាំង​មុខទឹក ត្រូវ​កាយ​ស្តារ​ជាបន្ទាន់​ផងដែរ​។​

​គួរ​បញ្ជាក់ថា ទាក់ទិន​នឹង​កា​បម្រែបម្រួល​អាកាសធាតុ​នេះដែរ នៅ​ខាង​ស្រុក​កោះកុង ក៏​រង​ផលប៉ះពាល់​ផងដែរ ដូចជា​៖ ផ្លូវថ្នល់ និង​បង្គោល​ភ្លើងអគ្គិសនី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ នៅ​ភូមិសាស្ត្រ​ឃុំ​តា​តៃ​ក្រោម និង​ផ្លូវ​កៅស៊ូ​១​ខ្សែ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤៨​ឆ្ពោះទៅ​ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង កំពុង​រង​ការខូចខាត​យ៉ាងដំណំ ព្រោះតែ​កម្លាំង​ទឹក​ហូរ​បុក​ផ្តាច់ ខណៈ​ព្យុះភ្លៀង​បន្ត​បោកបក់​ឥតឈប់ឈរ​។

​​​នេះ​បើ​តាម​ការ​ផ្តល់ព័ត៌មាន​បឋម​របស់លោក សុខ ភិរម្យ អភិបាលរង​ស្រុក​កោះកុង នៅ​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១៕ អត្ថបទ៖ ឈឹម មករា​​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm