វិមានក្រឹមឡាំងឆ្លើយតបនឹងសេចក្តីរាយការណ៍ថាដាណឺម៉ាកនឹងរារាំងនាវាដឹកប្រេងរបស់ខ្លួនពេលឆ្លងកាត់ច្រកសមុទ្ររបស់ពួកគេ

2023/11/16 02:45:25 am        80

រុស្ស៊ី ៖ កាសែត Financial Times រាយការណ៍នៅថ្ងៃពុធនេះថា ដោយលើកប្រភពគ្មានអត្តសញ្ញាណចំនួន ៣ថា ដាណឺម៉ាកនឹងមានភារកិច្ចត្រួតពិនិត្យ និងរារាំងនាវាដឹកប្រេងរុស្ស៊ី ឆ្លងកាត់ដែនទឹករបស់ពួកគេ ក្រោមផែនការថ្មីរបស់សហភាពអឺរ៉ុប ។ 

នៅពេលសួរពីសេចក្តីរាយការណ៍របស់កាសែត Financial Times អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា លោកពុំមានព័ត៌មានដែលមានសេចក្តីរាយការណ៍បែបនេះឡើយ ប៉ុន្តែលោកបានព្រមានថា ច្បាប់ដឹកជញ្ជូន ត្រូវតែអនុវត្តតាម ។ 

លោក Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្នករាល់គ្នាគួរតែប្រុងប្រយ័ត្នជាមុនពីតម្រូវការអនុវត្តន៍តាមច្បាប់ដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិទាំងអស់ ។ 

រុស្ស៊ីបញ្ជូនប្រហែល ១ភាគ៣នៃការនាំចេញប្រេងតាមសមុទ្ររបស់ខ្លួន ឬស្មើនឹង ១,៥ភាគរយនៃការផ្គត់ផ្គង់សកល ឆ្លងកាត់ច្រកសមុទ្រដាណឺម៉ាក ហេតុដូច្នេះហើយការព្យាយាមបញ្ឈប់ការផ្គត់ផ្គង់ទាំងនោះ នឹងធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ជាងមុន ហើយនិងការប្រឈមជាមួយរុស្ស៊ី ។ 

កាសែត Financial Times បានរាយការណ៍ថា ដាណឺម៉ាក នឹងមានគោលដៅលើនាវាដឹកប្រេងរុស្ស៊ី ដែលគ្មានប័ណ្ណធានាលោកខាងលិច គឺជាជំហានមួយធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូលពីការនាំចេញប្រេងរុស្ស៊ី ខណៈដែលវាធ្វើឲ្យស្ទះការផលិតប្រេង និងវិស័យធុរកិច្ចចម្រាញ់ប្រេងទាំងមូលរបស់រុស្ស៊ី ។ 

ចាប់តាំងពីរុស្ស៊ី បានបញ្ជូនទាហានចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២មក លោកខាងលិច បានព្យាយាមបំផ្លិចបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី ប៉ុន្តែរុស្ស៊ីដែលជាប្រទេសនាំចេញប្រេងធំបំផុតលំដាប់ទី ២របស់ពិភពលោក នៅតែបន្តលក់ប្រេងរបស់ខ្លួនបានដដែល ដល់ទីផ្សារពិភពលោក ដោយប្រើប្រាស់នាវាដឹកប្រេងដែលមានមូលដ្ឋាន និងមានការធានានៅក្រៅលោកខាងលិច ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm