ប៉ាឡេស្ទីន ៖ នៅថ្ងៃពុធនេះ ជនប៉ាឡេស្ទីន បានស្វែងរកឆ្លងកាត់កម្ទេចកម្ទីផ្ទះមួយខ្នងដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល នៅទីក្រុងភាគខាងត្បូង Khan Younis តំបន់ហ្គាហ្សា ។
យោងតាមការអះអាងរបស់សាក្សី បានឲ្យដឹងថា មនុស្សយ៉ាងហោច ៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសទាំងយប់នេះ ហើយមនុស្សមួយចំនួនទៀត នៅជាប់ខ្លួនក្រោមអគារបាក់បែក ។
ផ្ទះជាច្រើនខ្នង និងហាងលក់ទំនិញជាច្រើនកន្លែងទៀត រងការខូចខាតផងដែរដោយសារតែការវាយប្រហារតាមច្រកអាកាសនេះ ។
គួរឲ្យដឹងថា អ៊ីស្រាអែល បានបើកការវាយប្រហារដើម្បីធ្វើឲ្យក្រុមហាម៉ាស់រលាយសាបសូន្យ ក្រោយក្រុមសកម្មប្រយុទ្ធជីវពលអ៊ីស្លាមគ្រប់គ្រងតំបន់ហ្គាហ្សាមួយនេះ ឆ្លងកាត់ព្រំដែនចូលក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ ដោយបានសម្លាប់ជនស៊ីវិល និងចាប់ចំណាប់ថ្នូរទៅកាន់តំបន់ហ្គាហ្សា ។
អ៊ីស្រាអែល បានបិទផ្លូវនៅតំបន់ហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស និងបានទម្លាក់គ្រាប់បែកតាមអាកាស ព្រមទាំងវាយប្រហាតាមជើងគោក ដែលអាជ្ញាធរប៉ាឡេស្ទីន និយាយថា បានសម្លាប់មនុស្សជាង១១.០០០នាក់ ក្នុងនោះប្រមាណជា ៤០ភាគរយក្នុងចំណោមពួកគេ គឺជាកុមារ ៕
