ឥណ្ឌា ៖ យ៉ាងហោចណាស់មនុស្ស ៣៦នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បានធ្លាក់ចូលជ្រលងភ្នំមួយ ក្នុងទឹកដីសហព័ន្ធ Jammu និង Kashmir របស់ប្រទេសឥណ្ឌា នៅថ្ងៃពុធ (ទី១៥ ខែវិច្ឆិកា) នេះ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា បានឲ្យដឹងថា រថយន្តក្រុងបានធ្លាក់ចូលទៅក្នុងជ្រោះជ្រៅជិត ៣០០ហ្វីត (៩១,៤៤ម៉ែត្រ) ក្នុងស្រុក Doda។ លោក Jitendra Singh រដ្ឋមន្ត្រីកម្រិតរដ្ឋរបស់ប្រទេសឥណ្ឌា បាននិយាយថា ជំនួយគ្រប់យ៉ាង កំពុងត្រូវបានផ្តល់ជូនដល់អ្នករងរបួស។
គួរបញ្ជាក់ដែរថា រថយន្តក្រុងនៅតំបន់ Kashmir នេះ ច្រើនតែមានមនុស្សជិះកកកុញ ហើយគ្រោះថ្នាក់នៅលើផ្លូវភ្នំដ៏តូចចង្អៀត គឺជារឿង ដែលកើតឡើងជាប្រក្រតី៕

