ភ្នំពេញ៖ ក្រោយឆ្លងកាត់ការវាយតម្លៃយ៉ាងសុក្រឹតរបស់គណៈកម្មការផ្តល់ពិន្ទុរដែលមានបទពិសោធន៍ខ្ពស់។ ទីបំផុតនៅល្ងាចថ្ងៃទី១៥ខែវិច្ឆិកានេះ កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ បានរកឃេីញម្ចាស់លាភីឆ្នេីមចំនួន ៤រូប ក្នុងចំណោមបេក្ខជនសរុប ២០រូប។
ម្ចាស់ជ័យលាភីលេខ១ បានទៅលេី លោក ឆែន ច័ន្ទដារ៉ា មកពីសហគ្រាសធុនមធ្យមផលិតប្រេងឆាកន្ទក់ ទទួលបានទឹកប្រាក់ចំនួន ៤០,០០០,០០០រៀល , លេខ២ បានទៅលេី លោកស្រី ចៅ លន់មូលីការ មកពីCambodian Standard Development & Supply Co.,Ltd ទទួលបានទឹកប្រាក់ចំនួន ២០,០០០,០០០រៀល , លេខ៣ បានទៅលេី លោក ចាន់ សិល្បសុជាតិ មកពី អុីឆេ ង៉ូវហេង ទទួលបានទឹកប្រាក់ចំនួន ១២,០០០,០០០រៀល និងលេខ៤ បានទៅលេី លោក សុទ្ធ វណ្ណៈ មកពីអូស្រ្តាលី ផេសុីហ្វិក អ៉ិនវេសម៉ិន ខូ អិលធីឌី ទទួលបានទឹកប្រាក់ចំនួន ៨,០០០,០០០រៀល។
សូមបញ្ជាក់ទៀតថា កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិ រៀបចំឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ដែលជាគ្រឹះស្ថានសាធារណៈ កំពុងបំពេញការងារយ៉ាងសកម្មក្នុងការកសាងសហគ្រិនថ្មី អភិវឌ្ឍសហគ្រិនដែលមានស្រាប់ និងជាអ្នកអនុវត្តសហគ្រិនភាពសង្គម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះដែរ ប្រព្រឹត្តទៅក្រោមកិច្ចសហការជាមួយសហគ្រិនខ្មែរ (Khmer Enterprise) តាមរយៈជំនួយរដ្ឋាភិបាលកម្ពុជា និងធនាគារព្រីនស៍ ដើម្បីធ្វើការងាររួមគ្នាជាមួយសហគ្រិន អ្នកបង្កើតគំនិតថ្មីៗ នវានុវត្តន៍ និងអ្នកដឹកនាំអាជីវកម្មក្នុងការរៀបចំការប្រកួតប្រជែងលើប្រធានបទជាក់លាក់ជារៀងរាល់ឆ្នាំ តាមរយៈការរៀបចំឲ្យមានការប្រកួតប្រជែងនៅថ្នាក់ខេត្ត និងថ្នាក់ជាតិក្នុងប្រទេសកម្ពុជា៕ ដោយ ÷ បូរ៉ា






