[UPDATE] លោក Joe Biden និងលោក Xi Jinping ជួបពិភាក្សាទល់មុខគ្នាស្របពេលមាន​ជម្លោះ​លើ​បញ្ហាយោធា និងសេដ្ឋកិច្ច

2023/11/16 04:00:16 pm        212

លោកប្រធានាធិបតីអាមេរិក Joe Biden បានជួបមេដឹកនាំចិនលោក Xi Jinping ក្នុង​ជំនួប​ទល់​មុខ​គ្នា ជាលើកដំបូង ក្នុង​រយៈពេល​មួយ​ឆ្នាំ​កាល​ពីថ្ងៃពុ​ធ​ សម្រាប់​កិច្ច​ពិភាក្សា​ក្នុង​គោល​បំណង​បន្ធូរ​បន្ថយ​ភាពតានតឹងរវាងមហាអំណាចទាំងពីរលើជម្លោះយោធា ការជួញដូរគ្រឿងញៀន និង​បញ្ញា​សិប្បនិម្មិតឬ(AI) ហើយបាននិយាយថា ប្រទេស​ទាំង​២​បាន​ធ្វើ​ឱ្យ​មាន​ការ​រីក​ចំរើន​ពិត​ប្រាកដ​។ 

លោក Biden បានស្វាគមន៍មេដឹកនាំចិននៅឯអគារអចលនទ្រព្យ ហ្វីឡូលី(Filoli)ដែលជាផ្ទះ និង​សួនច្បាររបស់រដ្ឋនៅតំបន់ជនបទស្ថិតនៅចម្ងាយប្រហែល ៤៨ គីឡូម៉ែត្រ ភាគខាងត្បូង នៃ​ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ជាទីដែល​មេដឹក​នាំ​ទាំង​២​នឹង​ផ្លាស់​ប្ដូរ​ទីតាំង​នៅ​ពេល​ក្រោយ​ សម្រាប់កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកឬ (APEC)។     

លោក Biden បាននិយាយថា សហរដ្ឋអាមេរិក និងចិន ត្រូវតែធានាថា ការប្រកួតប្រជែង​រវាង​ប្រទេស​ទាំង​២នឹងមិនក្លាយជាជម្លោះនោះទេ និងគ្រប់គ្រង​ទំនាក់​ទំនង​របស់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ចពិ​ភពលោក​ទាំង២ ប្រកបដោយការទទួលខុសត្រូវ ។ លោកបាននិយាយថា បញ្ហា​នានា ដូចជាបម្រែបម្រួលអាកាសធាតុ ការប្រឆាំងគ្រឿងញៀន និងបញ្ញាសិប្បនិម្មិត ទាមទារ​ឱ្យ​មានការយកចិត្តទុកដាក់រួមគ្នាពីមេដឹកនាំទាំង២។ 

បន្ទាប់​ពីកិច្ចពិភាក្សាមួយព្រឹក និងមុនពេលធ្វើដំណើរទៅទទួលទានអាហារថ្ងៃត្រង់ជាមួយលោក Xi លោក Biden បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា នេះជារឿង​សំខាន់​ដែល​លោក​ទាំង២ យល់គ្នាទៅវិញទៅមក រវាងមេដឹកនាំ និងមេដឹកនាំ។

លោក​បានលើកឡើង ដោយពុំបានបញ្ជាក់លម្អិតថា មានបញ្ហាប្រឈម​ជា​សាកល​ដ៏​សំខាន់​ដែល​ទាមទារ​ភាព​ជាអ្នកដឹកនាំរួមគ្នារបស់យើង។ ហើយថ្ងៃនេះ យើងបានធ្វើ​ឱ្យ​មាន​ការវិវឌ្ឍន៍​ពិត​ប្រាកដ​។

សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា មេដឹកនាំបាន​ពិភាក្សា​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​ និងស្ថាបនាលើបញ្ហាទ្វេភាគី និងសកលលោក និងផ្លាស់ប្តូរ​ទស្សនៈ​លើ​វិស័យ​នៃ​ការ​ខ្វែង​គំនិត​គ្នា។ 

លោក Xi បានចង្អុលបង្ហាញថា ទំនាក់ទំនងចិន-អាមេរិក មិនដែលមានភាពរលូនទេក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ និងយូរជាងនេះ ហើយតែងតែប្រឈមបញ្ហាមួយប្រភេទឬមួយផ្សេងទៀត។ ទោះ​បី​ជាយ៉ាងណាក៏ដោយ ទំនាក់ទំនងនេះ បានបន្តដំណើរទៅមុខ ស្របពេល​មាន​ការ​ខ្វែង​គំនិត​គ្នា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm