UN ព្រមានថា ជំនួយស្បៀងអាហារ សម្រាប់ជនភៀសខ្លួនស៊ូដង់ នៅប្រទេសឆាដជិតអស់ហើយ

2023/11/16 09:58:50 am        98

ជំនួយស្បៀងអាហារ សម្រាប់ជនភៀសខ្លួនជាងកន្លះលាននាក់ ដែលបាន​ភៀសខ្លួន​ពី​ប្រទេស​ស៊ូដង់​ ទៅកាន់ប្រទេសឆាដ នឹងត្រូវអស់នៅខែក្រោយដោយមិនមានមូលនិធិបន្ថែមនោះទេ នេះ​បើ​តាម​មន្ត្រី​ម្នាក់ នៃកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ បាននិយា​យ​កាល​ពី​ថ្ងៃពុធ (១៥ វិច្ឆិកា)។

លោក Pierre Honnorat នាយកទីភ្នាក់ងារអង្គការសហប្រជាជាតិនៅប្រទេសឆាដ បាន​ប្រាប់​សារ​ព័ត៌មាន រ៉យទ័រ ថា «នៅខែធ្នូខាងមុខនេះនឹងមិនមានជំនួយទេ ហើយយើង​កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​ផ្តល់ថវិកាជាបន្ទាន់បំផុតក្នុងពេលឥឡូវនេះ»។

ជន​ភៀសខ្លួនជាង ៥៤ម៉ឺននាក់ បានឆ្លងពីប្រទេសស៊ូដង់ ចូលទៅក្នុងប្រទេសឆាដ ចាប់តាំង​ពី​សង្គ្រាម​បាន​ផ្ទុះឡើងកាលពីប្រាំពីរខែមុនរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នេះបើយោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍។

មនុស្ស​ជាច្រើនបានភៀសខ្លួនចេញពីទីក្រុង West Darfur ប្រទេសស៊ូដង់ ជាទីដែល​អំពើ​ហិង្សា​ជំរុញ​ដោយ​ជនជាតិភាគតិច និងការសម្លាប់រង្គាលបានផ្ទុះឡើងម្តងទៀតក្នុងខែនេះ ក្នុងរដ្ឋធានីរដ្ឋ El Geneina ដោយបានជំរុញឱ្យមនុស្សរាប់ពាន់នាក់ផ្សេងទៀតភៀសខ្លួន។

អ្នក​ដែលបានទៅដល់ប្រទេសឆាដ នៅឆ្នាំនេះ បានចូលរួមជាមួយជនភៀសខ្លួន និង​អ្នក​ផ្លាស់​ទីលំនៅ​​ផ្សេងទៀតនៅក្នុងជំរំនានាក្នុងប្រទេសឆាដ ជាទៅដែល​នាយក​ទីភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេសឆាដ លោក Honnorat បានពណ៌នាថា​កំពុង​ជួប​ប្រទះ​លក្ខ​ខណ្ឌ​ដ៏ពិបាក​ខ្លាំង​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am