ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានអំពាវនាវឲ្យមានការផ្អាកសង្គ្រាមបន្ទាន់ និងបន្ថែមពេល សម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ ក្នុងពេលមានការប្រយុទ្ធគ្នារវាងអ៊ីស្រអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា សម្រាប់រយៈពេលច្រើនថ្ងៃគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឲ្យដំណើរការជំនួយបានចូលទៅដល់តំបន់នេះ។

សហរដ្ឋអាមេរិក រុស្ស៊ី និងចក្រភពអង់គ្លេស ដែលជាក្រុមប្រឹក្សាបានប្រើសិទ្ធវ៉េតូប្រទេសមហាអំណាច បោះឆ្នោតអនុបវាទក្នុងការបោះឆ្នោតកាលពីថ្ងៃពុធលើសេចក្តីសម្រេច ដែលពង្រាងដោយប្រទេសម៉ាល់តា ហើយសមាជិក១២រូបដែលនៅសល់ បានបោះឆ្នោតគាំទ្រ។
ឯកអគ្គរដ្ឋទូតលោក Vassily Nebenzia បាននិយាយទៅកាន់ក្រុមប្រឹក្សាថា ប្រទេសរុស្ស៊ី បានបរាជ័យក្នុងបំណងនៅនាទីចុងក្រោយ ដើម្បីធ្វើវិសោធនកម្មសេចក្តីសម្រេចអំពាវនាវឲ្យមានបទឈប់បាញ់ ដែលនាំទៅរកការផ្អាកការប្រយុទ្ធគ្នា។
សេចក្តីសម្រេចនេះ គឺជាការប៉ុនប៉ងរបស់ក្រុមប្រឹក្សាលើកទី៥ដើម្បីមានចំណាត់ការ ចាប់តាំងពីអ៊ីស្រាអែល និយាយថាក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានសម្លាប់មនុស្ស ១.២០០នាក់ និងបានចាប់ចំណាប់ថ្នូរប្រមាណ២៤០នាក់ ក្នុងការវាយប្រហារដ៏ភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ ខែតុលា។
ឯកសារនេះ ពុំបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់នោះទេ ជាចំណុចមួយនៃការវិវាទសម្រាប់សម្ព័ន្ធមិត្តអ៊ីស្រអែល មានសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕
