ក្រុមបាតុករ បានក្រវីទង់ជាតិប៉ាឡេស្ទីន អំឡុងការតវ៉ាមួយនៅក្នុងទីក្រុងឡុងដ្រ៍ កាលពីថ្ងៃពុធខណៈសមាជិកសភាអង់គ្លេសបានបោះឆ្នោតលើបទបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
ក្រុមអ្នកតវ៉ានៅខាងក្រៅវិមាន Westminster បានអំពាវនាវឲ្យសមាជិកសភាបង្ហាញពួកគេនូវការអំពាវនាវឲ្យមានបទឈប់បាញ់ ក្នុងជម្លោះអ៊ីស្រាអែល-ហ្កាហ្សា។

ចាប់តាំងពីការវាយលុករបស់ក្រុមហាម៉ាស់ នៅប្រទេសអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ ខែតុលាមានការគាំទ្រ និងការអាណិតអាសូរខ្លាំងសម្រាប់អ៊ីស្រាអែល ពីរដ្ឋាភិបាលប្រទេសលោកខាងលិច រួមមានទាំងពលរដ្ឋចក្រភពអង់គ្លេស និងពលរដ្ឋជាច្រើនទៀត។

ប៉ុន្តែការឆ្លើយតបរបស់យោធាអ៊ីស្រាអែលបានជំរុញឲ្យមានកំហឹង ដោយមានការតវ៉ាជាញឹកញាប់ នៅក្នុងទីក្រុងឡុងដ្រ៍ទាមទារឲ្យមានបទឈប់បាញ់។ អ៊ីស្រាអែល បានធ្វើយុទ្ធនាការរបស់ខ្លួន ដើម្បីកម្ទេចក្រុមហាម៉ាស់ ជាក្រុមអ៊ីស្លាមនិយមគ្រប់គ្រងនៅតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ សម្រុកចូល ប្រទេសអ៊ីស្រាអែលពីភាគខាងត្បូងសម្លាប់មនុស្ស ១.២០០នាក់។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានដាក់ប្រជាជនទាំង២,៣លាននាក់នៅតំបន់ហ្កាហ្សា ឲ្យស្ថិតនៅក្រោមការហ៊ុមព័ទ្ធ និងបានបាញ់ផ្លោងដោយការវាយប្រហារតាមអាកាស។
មន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា ដោយមានការជឿជាក់ពីអង្គការសហប្រជាជាតិ បាននិយាយថាពលរដ្ឋប៉ាឡេស្ទីន ប្រមាណ១១.៥០០នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ក្នុងចំណោមនេះប្រមាណ៤០ភាគរយ គឺជាកុមារ ហើយជាច្រើននាក់ទៀតត្រូវបានកប់នៅក្រោមកម្ទេចកម្ទី។