លោក Biden បានបញ្ជាក់យ៉ាងច្បាស់ដល់អ៊ីស្រាអែល ថាការកាន់កាប់តំបន់ហ្កាហ្សា គឺជាកំហុសឆ្គងដ៏ធំមួយ

2023/11/16 06:48:25 pm        102

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃពុធ (១៥ វិច្ឆិកា) បាននិយាយថា លោកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថាដំណោះស្រាយរដ្ឋពីរ គឺជាចម្លើយតែមួយគត់ដើម្បីដោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយការកាន់កាប់តំបន់ហ្កាហ្សា នឹងក្លាយជា «កំហុសឆ្គងដ៏ធំមួយ»។

លោក បៃដិន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកកំពុងធ្វើអ្វីៗគ្រប់យ៉ាងក្នុងអំណាចរបស់ខ្លួន ដើម្បីដោះលែងចំណាប់ថ្នូរដែលចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា ប៉ុន្តែនោះមិនមែនមានន័យថា លោកបញ្ជូនយោធាអាមេរិក ទៅហ្កាហ្សានោះទេ។

លោក បៃដិន បានបន្ថែមថា ក្រុមហាម៉ាស កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដោយមានទីស្នាក់ការយោធារបស់ខ្លួននៅក្រោមមន្ទីរពេទ្យ ដោយបានរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងដោយអ្នកនាំពាក្យសេតវិមានកាលពីថ្ងៃអង្គារ ហើយលោកមានទំនុកចិត្តលើការស៊ើបការណ៍ចារកម្មសម្ងាត់របស់សហរដ្ឋអាមេរិក ដែលគាំទ្រ «ការពិត» ជុំវិញទីស្នាក់ការយោធាហាម៉ាស នោះ។

អ៊ីស្រាអែល កាលពីថ្ងៃពុធ បាននិយាយថា កងទ័ពរបស់ខ្លួនបានរកឃើញអាវុធ និងគ្រឿងយុទ្ធោបករណ៍ប្រយុទ្ធជាច្រើនរបស់ក្រុមហាម៉ាស នៅក្នុងមន្ទីរពេទ្យហ្កាហ្សា អាល់ស៊ីហ្វា (Al Shifa) អំឡុងពេលប្រតិបត្តិការស្វែងរកកាលពីថ្ងៃពុធ ប៉ុន្តែក្រុមហាម៉ាស បានច្រានចោលការប្រកាសនេះថាជារឿង «កុហក»។

ប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ថា លោកបានប្រាប់លោកនាយករដ្ឋមន្រ្តី ណាតាន់យ៉ាហ៊ូ ថាលោកមិនជឿថា សង្រ្គាមនឹងបញ្ចប់នោះទេរហូតដល់ដំណោះស្រាយរដ្ឋពីរ ត្រូវបានសម្រេច៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        39
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        64
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm