វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ អាល់ ស៊ីហ្វា (Al Shifa) នៃទីក្រុងហ្កាហ្សា បានបង្ហាញពីការបំផ្លិចបំផ្លាញ ដល់ផ្នែកសង្គ្រោះបន្ទាន់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងវីដេអូដែលចេញផ្សាយដោយក្រសួងសុខាភិបាលហ្កាហ្សា កាលពីថ្ងៃពុធ ១៥ ខែវិច្ឆិកា។

វេជ្ជបណ្ឌិតមិនស្គាល់អត្តសញ្ញាណម្នាក់ បាននិយាយថា អ្នកជំងឺនៅក្នុងបន្ទប់ សង្រ្គោះបន្ទាន់ឬ ICU កំពុងប្រឈមនឹងការស្លាប់ បន្ទាប់ពីត្រូវបានបញ្ចូនចេញឆ្ងាយពីឧបករណ៍សង្គ្រោះជីវិតចូលទៅក្នុងច្រករបៀងរបស់មន្ទីរពេទ្យ។
វីដេអូរបស់ក្រសួងសុខាភិបាលហ្កាហ្សា ដែលផ្តល់ឲ្យ សារព័ត៌មាន Reuters កាលពីថ្ងៃពុធ បានបង្ហាញរូបភាពដែលថតបានយ៉ាងហោចណាស់មួយថ្ងៃមុនភាពចលាចលនៅក្នុងមន្ទីរពេទ្យ al Shufa បន្ទាប់ពីសកម្មភាពយោធា។
នៅក្នុងវីដេអូ នោះ គេបានមើលឃើញគ្រូពេទ្យ កំពុងដោះស្រាយជាមួយអ្នកជំងឺ និងបង្ហាញពីការព្រួយបារម្ភអំពីស្ថានភាពសុខភាពរបស់ពួកគេ។

អ្នកបានឃើញហេតុការណ៍ និយាយថា ក្រោយមកកាលពីពុធថ្ងៃពុធ ទាហានអ៊ីស្រាអែលបានចូលទៅក្នុងមន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្កាហ្សា ហើយកំពុងស្វែងរកបន្ទប់ និងបន្ទប់ក្រោមដី ដោយបញ្ចប់ការឡោមព័ទ្ធដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាសកល បន្ទាប់ពីអ្វីដែលអ៊ីស្រាអែលបាននិយាយថាជាការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅច្រកទ្វារនានា។
មន្ទីរពេទ្យ Al Shifa បានក្លាយជាគោលដៅសំខាន់នៃប្រតិបត្តិការជើងគោករបស់កងកម្លាំងអ៊ីស្រាអែល ដែលនិយាយថា ក្រុមសកម្មប្រយុទ្ធ ហាម៉ាស មានទីស្នាក់ការកណ្តាល នៅក្នុងផ្លូវរូងក្រោមដី នៃមន្ទីរពេទ្យនេះ ដែលក្រុមហាម៉ាស បដិសេធ៕