ក្រសួងប្រៃសណីយ៍ ដឹកនាំជ័យលាភីកម្មវិធីបញ្ញវន្តឌីជីថល២០២៣ ទៅទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ នៅសិង្ហបុរី

2023/11/16 09:23:11 pm        49

ចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍ និង​ទូរ​គមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូ និងបេក្ខជនជ័យលាភីទាំង ៦រូប នៃ​កម្ម​វិធី​បញ្ញវន្ត​ឌីជីថល ២០២៣ទៅទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ដូចជា Google, Amazon Web Services (AWS), StartupX និង Meta ជាដើម នៅប្រទេសសិង្ហបុរី។

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Google, AWS, StartupX និង Meta បាន​ចូល​រួមអបអរដល់ជ័យលាភីបញ្ញវន្តឌីជីថលទាំង៦រូប និងបានធ្វើបទបង្ហាញអំពីផលិតផល សេវា​កម្ម​នានា និងគន្លឹះសំខាន់ៗនៃភាពជោគជ័យនៃអាជីវកម្មរបស់ខ្លួន ជូនគណៈប្រតិភូក្រសួង និង​បេក្ខជន​ជ័យ​លាភី​។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង ឆ្លើយ​តប​សំណួរ​យ៉ាងផុសផុល ជូនដល់បេក្ខជនជ័យលាភី និង​បាន​ផ្តល់​ដំណើរ​ទស្សន​កិច្ច​រួម​គ្នា​នៅ​ក្នុង​ការិយាល័យ​របស់ក្រុមហ៊ុន ដើម្បីស្វែងយល់​អំពី​របៀប​របប និង​វប្បធម៌​ក្នុង​ការ​ធ្វើ​ការ​ប្រកប​ដោយ​ភាព​រីករាយ ប្រសិទ្ធភាព និងផលិតភាព។

ក្នុងអំឡុងពេលនោះដែរ គណៈប្រតិភូក្រសួងក៏បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន នីមួយៗ ក្នុង​គោល​បំណងបង្កើតកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើការលើកកម្ពស់ជំនាញ និង​អក្ខរកម្ម​ឌីជីថល​នៅ​កម្ពុជា សំដៅចូលរួមអភិវឌ្ឍមូលធនមនុស្សឌីជីថល ដែលជាអាទិភាពចម្បង ក្នុង​ការ​កសាង​រដ្ឋាភិបាល សេដ្ឋកិច្ចនិងសង្គមឌីជីថល ជាពិសេសពលរដ្ឋឌីជីថល ដើម្បីជំរុញ​ការ​ធ្វើ​បរិវត្តិកម្ម​ឌីជីថល ឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ ព្រមទាំង​ទាញ​យក​អត្ថ​ប្រយោជន៍ជា​អតិបរមា​ពី​ការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស តំបន់ និងសកល។

តាមរយៈដំណើរទស្សនៈកិច្ចខាងលើ បានផ្តល់ឱកាសដល់សិស្សានុសិស្សជាជ័យលាភីទាំងអស់ បាន​រៀន​សូត្រ យល់ដឹង និងដកបទពិសោធន៍អំពីបរិយាកាសធ្វើការ ការផ្តល់សេវាកម្ម កម្មវិធី​បណ្ដុះ​បណ្តាល និងបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុនដែលកំពុងប្រើប្រាស់និងផ្តល់ជូនអតិថិជន និង​បាន​ជួប​បង្ហាញ​អំពី​ចំណាប់អារម្មណ៍ សំណេះសំណាលជាមួយដំណាងក្រុមហ៊ុនដោយផ្ទាល់។ ជ័យលាភីទាំង៦រូប ក៏បានធ្វើបទបង្ហាញខ្លីៗអំពីគំនិត និងផលិតផលគំរូរបស់ខ្លួន និង​ទទួល​បាន​ការ​កោត​សរសើរ​ពីតំណាងក្រុមហ៊ុនបច្ចេកវិទ្យានីមួយៗ ក្នុងការគិតឲ្យបានស៊ីជំរៅ និង​ភាព​វ័យ​ឆ្លាត​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ក្នុងការដោះស្រាយបញ្ហា។ ជារួម ដំណើរទស្សនកិច្ច​នេះ​បាន​បង្កើន​ចំណេះ​ដឹង​បន្ថែម បំផុសគំនិតច្នៃប្រឌិត សហគ្រិនភាព និងលើកទឹកចិត្ត​ដល់ប្អូនៗ​ជ័យលាភី​ឱ្យ​ចាប់​យក​ជំនាញ​បច្ចេកវិទ្យាឌីជីថល សំដៅកសាងធនធានមនុស្សឌីជីថលនៅថ្ងៃអនាគត។

សូម​ជម្រាប​ជូនផងដែរថា “កម្មវិធីបញ្ញវន្តឌីជីថល(Digital Talent) ២០២៣” គឺជា​កម្ម​វិធី​លើក​កម្ពស់​ការកសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេស ការ​ជំរុញ​ដល់​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​អាច​ស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងដុះខាត់សមត្ថភាព តាមរយៈ​ការ​ចូល​រួម​ប្រកួ​ត​ប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។ ជ័យលាភីនៅក្នុងកម្មវិធីបញ្ញវន្តឌីជីថល (Digital Talent) ទទួលបាន ដូចជា៖

- ជ័យលាភីលេខ ១ ទទួលបានប្រាក់រង្វាន់ចំនួន ១៥លានរៀល ពានរង្វាន់ជ័យលាភី មេដាយជ័យលាភីលេខ ១ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។

- ជ័យលាភីលេខ ២ ទទួលបានប្រាក់រង្វាន់ចំនួន ១០លានរៀល មេដាយជ័យលាភីលេខ ២ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។

- ជ័យលាភីលេខ ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៥លានរៀល មេដាយជ័យលាភីលេខ ៣ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។

- បេក្ខជនដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ដល់ ៦ ក្នុងម្នាក់ៗទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០ម៉ឺនរៀល និងកុំព្យូទ័រយួរដៃ ១គ្រឿង។

បន្ថែមពីលើរង្វាន់ជាទឹកប្រាក់និងកុំព្យូទ័រយួរដៃ ចំពោះចំណាត់ថ្នាក់លេខ ១ ដល់លេខ ៦ ដែល​ជា​បេក្ខជន​ជាប់​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រនឹ​ង​ទទួល​បាន​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល រួមទាំងដំណើរទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗដូចជា Google, Amazon Web Services, Startup X និង Meta ជាដើម នៅប្រទេសសិង្ហបុរី នាពេលនេះ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm