ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នា កាលពីល្ងាចថ្ងៃពុធ នៅខាងមុខទីស្នាក់ការគណបក្សអ្នកសង្គមនិយម របស់ប្រទេសអេស្ប៉ាញ បន្ទាប់ពីការជជែកដេញដោលតាមការស៊ើបអង្កេតដ៏តានតឹង សម្រាប់អណត្តិថ្មីរបស់នាយករដ្ឋមន្ត្រីស្តីទី លោក Pedro Sanchez ។

លោក Sanchez ជាអ្នកដែលបានផ្តល់ការលើកលែងទោសដល់ក្រុមអ្នកផ្តាច់ខ្លួនតំបន់កាតាឡាន់ ជាថ្នូរសម្រាប់ការគាំទ្រ បានបង្កឲ្យមានការតវ៉ា ខណៈទទួលបានការគាំទ្រពីក្រុមផ្តាច់ខ្លួនតំបន់កាតាឡាន់ Junts និង អ៊ីស្គូរ៉ា រីផាប្លីកកាណា ដេ កាតាលុនីយ៉ា (Esquerra Republicana de Catalunya) និងក្រុមប្រចាំតំបន់ផ្សេងទៀត ដែលនឹងមានការគាំទ្រគ្រប់គ្រាន់ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតត្រូវបានកំណត់ពេលនៅថ្ងៃព្រហស្បតិ៍ទី១៥ នេះ។

ដោយមានកាន់ស្លាកសញ្ញាអំណានថា«លោក Sanchez ជនក្បត់ជាតិ» និងកំពុងក្រវីទង់ជាតិអេស្ប៉ាញ មនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្មរយៈពេល១៣យប់ ជាប់ៗគ្នា នៅជិតទីស្នាក់ការគណបក្សអ្នកសង្គមនិយម។
កិច្ចព្រមព្រៀងលើកលែងទោសដល់ក្រុមអ្នកផ្តាច់ខ្លួន បានជំរុញឲ្យមានការតវ៉ាជាបន្តបន្ទាប់ នៅទូទាំងប្រទេសអេស្បាញ។
អាជ្ញាធរនិយាយថា មនុស្ស៨០.០០០នាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Madrid ខណៈរាប់ម៉ឺននាក់ បានចូលរួមបាតុកម្មក្នុងទីក្រុង Granada និងទីក្រុង Seville។