ពីការិយាល័យរបស់ខ្លួនដែលមើលពីលើព្រំដែនជាមួយអ៊ីស្រាអែល លោកវេជ្ជបណ្ឌិត Mounes Klakesh អាចឮសំឡេងកាំភ្លើងធំ និងការវាយប្រហារតាមអាកាស ដែលបានធ្លាក់ទៅលើទីក្រុងលីបង់ក្បែរនោះ។ ការវាយប្រហារកាន់តែខ្លាំងឡើង បានធ្វើឲ្យបុគ្គលិកនៃមន្ទីរពេទ្យតូចមួយរបស់ខ្លួន ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

លោក Klakesh បាននិយាយថា៖«យើងត្រូវតែព្យាបាលមនុស្សចំនួន ៥១នាក់ ដែលរងរបួសដោយការផ្ទុះនៅក្នុងខែមុន ឬច្រើនជាងនេះ។ អ្នករបួស១៧នាក់ក្នុងចំណោមអ្នកទាំងនោះ បានស្លាប់ ឬ បានមកដល់ស្លាប់ ហើយបើច្រើនជាងនេះទៅទៀតនោះ យើងនឹងកាន់តែលំបាកទៀត។

លោក Klakesh ប្រធានមន្ទីរពេទ្យ Marjayoun នៅប្រទេសលីបង់ភាគខាងត្បូង បាននិយាយថា វាបម្រើមនុស្សជិត ៣០០.០០០ នាក់នៅក្នុងតំបន់នេះ។ មន្ទីរពេទ្យនេះ មានគ្រែសង្គ្រោះបន្ទាន់ចំនួន ១៤ ហើយពិបាកក្នុងការដំណើរការ ដោយសារតែខ្វះបុគ្គលិក ហើយសំខាន់ គឺកង្វះប្រេងឥន្ធនៈ។
លោក Klakesh បាននិយាយថា មន្ទីរពេទ្យដំណើរការដោយម៉ាស៊ីនភ្លើងចំនួន២០ម៉ោងក្នុងមួយថ្ងៃ ហើយត្រូវចំណាយរហូតដល់ ២០.០០0 ដុល្លារក្នុងមួយខែសម្រាប់ប្រេងឥន្ធនៈ។ គ្មានលុយនោះ មកពី រដ្ឋាភិបាលទៀតទេ។ យើងពឹងផ្អែកលើមូលនិធិដែលមន្ទីរពេទ្យទទួលបានពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
-