សម្ដេចធិបតីលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគចិនបន្តវិនិយោគបន្ថែមទៀតនៅខេត្តសៀមរាប

2023/11/16 11:16:33 pm        137

សៀមរាប ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគចិន ជាពិសេសខេត្តយូណាន បន្តការរៀបចំផែនការ វិនិយោគបន្ថែមទៀតនៅខេត្តសៀមរាបឱ្យបានតាមផែនការដែលបានគ្រោងទុក និងការរៀបចំការដំណើរការអាកាសយានដ្ឋានថ្មី សៀមរាបអង្គរឱ្យបានល្អ ដើម្បីឱ្យខេត្តសៀមរាបក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណង ក្នុងព្រះរាជាណាចក្រកម្ពុជា។

​សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានជំរុញបែបនេះ ក្នុងឱកាស ជំនួបជាមួយ ឯកឧត្តម វ៉ាង យូបូ (Wang Yubo)) អភិបាលខេត្តយូណាន និងនិងគណៈប្រតិភូ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)។  

ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម វ៉ាង យូបូ និង គណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួម «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ» នៅព្រះរាជាណាចក្រកម្ពុជា។ 

សម្ដេចធិបតីបញ្ជាក់ថាថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តសៀមរាប ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលមានសមិទ្ធផលដ៏ធំ និងថ្មីសន្លាង បានលេចត្រដែតឡើង ដែលជានិមិត្តរូប នៃការអភិវឌ្ឍប្រទេសកម្ពុជាក្នុងសម័យទំនើប ក៏ដូចជាតម្រូវការក្នុងការចូលរួមថែរក្សាសម្បត្តិ បេតិកភណ្ឌវប្បធម៌ជាតិរបស់កម្ពុជា និងជាការឆ្លុះបញ្ចាំងពីផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពល្អរវាង កម្ពុជា-ចិន សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគទាំងបីរបស់ខេត្តយូណាន ដែលមានជំនឿទុកចិត្ត និងបានដាក់ទុនវិនិយោគលើទឹកដីកម្ពុជា ជាពិសេសការវិនិយោគលើអាកាស យានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ។ 

សម្តេចធិបតី ក៏បានគូសរំលេចថា អំពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងការគាំទ្រគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសដែលកំពុង កអភិវឌ្ឍឱ្យមានការរីកចម្រើន។ 

ជាកិច្ចឆ្លើយតប ឯកឧត្តម វ៉ាង យូបូ បានថ្លែងអំណរគុណយ៉ាងស្មោះចំពោះ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ដែលបានគាំទ្រដល់គម្រោងវិនិយោគអាកាសយានដ្ឋានថ្មីនេះដែលធ្វើឱ្យក្រុមហ៊ុនអាចសម្រេចបានការសាងសង់ប្រកបដោយជោគជ័យ។ 

ឯកឧត្តមអភិបាលខេត្តក៏បានបង្ហាញនូវជំនឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែមាន ការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ហើយទំនាក់ទំនងរវាងចិន-កម្ពុជា និយាយជារួម និងកិច្ចសហប្រតិការរវាងកម្ពុជា- ខេត្តយូណាននិយាយដោយឡែក កាន់តែរីកចម្រើនមួយកម្រិតថែមទៀត។ 

ឯកឧត្តមអភិបាលខេត្តក៏បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចធិបតី ក្នុងការគាំទ្រ និងជំរុញឱ្យអាកាសយានដ្ឋាននេះដំណើរការល្អ និងបន្តខិតខំក្នុងការពង្រីកការវិនិយោគបន្ថែម នៅលើទឹកដីខេត្តសៀមរាប។ ឯកឧត្តមអភិបាលខេត្តក៏បាន បញ្ជាក់ផងដែរថា តាមរយៈការឯកភាពរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន ខេត្តយូណាននឹងប្រែក្លាយគោលបំណងនេះឱ្យទៅជាសកម្មភាពជាក់ស្ដែងជាពិសេស ការជំរុញវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតដូចជា វិស័យវប្បធម៌ និងកីឡាជាដើម៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm