ប្រមុខ​រាជ​រដ្ឋាភិបាល​រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​​ថវិកា​​ខ្ទង់​ ៤០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​អាជីវកម្ម​រ៉ែមាស​នៅ​តំបន់​អូរខ្វាវ

2021/06/11 03:11:22 am        910

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ប្រហែល ៤០​​លាន​ដុល្លារ​បន្ថែម​ទៀត​ក្នុង​មួយ​ឆ្នាំ​ៗ បន្ទាប់​ពី​អាជីវកម្ម​រ៉ែមាស​ជា​លើក​ដំបូង​​នៅ​កម្ពុជា ចាប់​ផ្ដើម​ដំណើរការ​នោះ។

ក្នុង​សារ​លិខិត​ផ្ញើ​ជូន​ជន​រួម​ជាតិ​នៅ​ល្ងាច​ថ្ងៃ​នេះ សម្ដេច​តេជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​ប្រកាស​ថា ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​មាន​លក្ខណៈ​ជា​ឧស្សាហកម្ម​ជាលើក​ដំបូង​នៅ​កម្ពុជា នឹង​ចាប់​ផ្ដើម​ដំណើរការ​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា​ខាង​មុខ​នេះ​ទៅ​ហើយ។

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា រោងកច្រ​ចម្រាញ់​រ៉ែមាស​លើក​ដំបូង​នេះ ដែល​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នោះ មាន​ទីតាំង​ស្ថិត​នៅ​ឯ​តំបន់​អូរខ្វាវ ស្ថិត​ក្នុង​ស្រុក​កែវសីមា នៃ​ខេត្ត​មណ្ឌលគិរី។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ បាន​បញ្ជាក់​ផង​ដែរ​ថា រោងចក្រ​ចម្រាញ់​រ៉ែមាស​នេះ ដំណើរការ​ឡើង​ដោយ​​ក្រុមហ៊ុន​រ៉ឺនេសង់ មីនើរ៉ល់ (ខេមបូឌា) លីមីធីត ដែល​ជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​នេះ បាន​សិក្សា​រុក​រក​អស់​រយៈ​ពេល ១៤​ឆ្នាំ​មក​ហើយ​នោះ។

ក្នុង​សារ​លិខិត​ដដែល​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ទៀត​ថា រោងចក្រ​ចម្រាញ់​រ៉ែមាស​នេះ អាច​នឹង​ផលិត​មាស​សុទ្ធ​បាន​ប្រហែល ៣​តោន​ក្នុង​ឆ្នាំ​ៗ​សម្រាប់​រយៈ​ពេល ៨​ឆ្នាំ​ដំបូង ហើយ​រំពឹង​ថា នឹង​ពង្រីក​សមត្ថភាព​បន្ថែម​ទៀត។

សម្ដេច​តេជោ ហ៊ុន សែន រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ជា​មធ្យម ១៨៥​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗតាម​រយៈ​អាជីវកម្ម​រ៉ែ​មាស​មួយ​នេះ ដែល​អាច​ផ្ដល់​ចំណូល​ពន្ធ​ផ្សេងៗ​ប្រហែល ៤០​លាន​ដុល្លារ​ដល់​រាជ​រដ្ឋាភិបាល។

ក្នុង​សារ​លិខិត​ដដែល​នោះ សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ផង​ដែរ​ថា អាជីវកម្ម​រ៉ែមាស​នៅ​តំបន់​អូរខ្វាវ​នេះ នឹង​ក្លាយ​ជា​គំរូ​សម្រាប់​អាជីវកម្ម​ធន​ធាន​រ៉ែដទៃ​ទៀត​នៅ​កម្ពុជា ដើម្បី​ឱ្យ​ស្រប​តាម​គោលការណ៍​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព៕



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm