ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាបើកតាំងបង្ហាញរយៈពេល ៤ថ្ងៃ នៅផ្សារទំនើបអ៊ីអន ភ្នំពេញ

2023/11/16 11:51:55 pm        147

ភ្នំពេញ៖ គិតមកដល់ពេលនេះ គឺជាលើកទី៦ ដែលពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First Stock” បានរៀបចំឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងវិស័យមូលបត្រ និងដើម្បីទាក់ទាញការបើកគណនីថ្មី ជំរុញការជួញដូរ អប់រំ ណែនាំពីបច្ចុប្បន្នភាពទីផ្សារ និងបណ្តុះគំនិតវិនិយោគលើភាគហ៊ុន។

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា តំណាងក្រសួង ស្ថាប័ន វិស័យឯកជន ក្រុមហ៊ុនជាតិ អន្តរជាតិ វិនិយោគិនស្ថាប័ន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។ ពិព័រណ៍នេះ មានរយៈពេល ៤ថ្ងៃ ចាប់ថ្ងៃទី១៦ ដល់១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអន ម៉ល ភ្នំពេញ។

ក្នុងពិធីបើកកម្មវិធីនាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ឲ្យដឹងថា ក្នុងរយៈពេលជាងមួយទស្សវត្សរ៍មកនេះ វិស័យមូលបត្រនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើទោះបីជាមិនទាន់មានការរីកចម្រើនដូចប្រទេសមួយចំនួននៅអាស៊ាន ក៏ប៉ុន្តែយើងកំពុងតែបោះជំហានទៅមុខយ៉ាងលឿន។ ឯកឧត្តមបានបញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣នេះ យើងមានក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន៩ផ្សេងទៀត បានចុះបញ្ជីលក់មូលបត្របំណុល។ ឯកឧត្តមបន្តថា សរុបក្រុមហ៊ុនទាំង២០នេះ បានប្រមូលសាច់ប្រាក់ពីទីផ្សារប្រមាណជា ៣២៨,២៤លានដុល្លារអាម៉េរិក។

ឯកឧត្តម ស៊ូ សុជាតិ លើកឡើងថា ទីផ្សារមូលបត្រ គឺជាច្រកវិនិយោគដ៏សំខាន់មួយផ្សេងទៀត ដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ក្នុងការវិនិយោគជាមួយនឹងដើមទុនតិចតួច ប៉ុន្តែអាចពង្រីកនូវសំណុំវិនិយោគរបស់ខ្លួន ដើម្បីបង្កើនចំណូលអកម្មបន្ថែម ប្រកបដោយជំនឿទុកចិត្ត ។ ដូច្នេះ យើងគួរគប្បីរៀន និងចាប់ផ្តើមធ្វើការវិនិយោគ ចាប់ពីថ្ងៃនេះតទៅ ក៏ប៉ុន្តែត្រូវប្រើប្រាស់ប្រាក់សន្សំ យកមកវិនិយោគ ចៀសវាងប្រើប្រាស់កញ្ចប់ថវិកាប្រើប្រាស់ប្រចាំថ្ងៃ យកមកវិនិយោគ ។

តាមការឲ្យដឹងរបស់ ឯកឧត្តម ហុង សុហួរ គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា មានគណនីជួញដូរចំនួនប្រមាណជាង ៤ម៉ឺន ៤ពាន់គណនី។ រីឯទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ មានប្រមាណជាង ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ បើគិតពីដើមឆ្នាំ២០២៣មក។ ផ្សារមូលបត្រកម្ពុជា សង្ឃឹមថា នៅឆ្នាំ២០២៤ខាងមុខ នឹងមានការបើកគណនីកើនឡើងដល់ ៥ម៉ឺនគណនីថ្មី ឬស្មើនឹង១០០%នៃចំនួនគណនី ដែលបានបើកជាង១០ឆ្នាំមកនេះ៕ អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm